Barcelona ធ្លាក់ពីការប្រកួត Copa del Rey ក្រោយចាញ់ Bilbao

(អេស្ប៉ាញ)៖ ក្តីសង្ឃឹមក្លិប Barceloa ឡើងទៅវគ្គផ្តាច់ព្រ័ត្រលើកទី៧ជាប់គ្នា បានបញ្ចប់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ Athletic Bilbao យប់ថ្ងៃមិញ។

ភាពតានតឹងត្រូវបានបញ្ចប់ ក្នុងម៉ោងបន្ថែមបង្គ្រប់៣នាទី បន្ទាប់ពីកីឡាករ ខ្សែប្រយុទ្ធអេស្ប៉ាញ Inaki Williams តែតបញ្ចូលទីផុតកីឡាករ Marc-Andre ter Stegen។

ចំនែកក្លិប Real Madrid ក៏ខ្ទាត់ចេញពីព្រឹត្តិការណ៍នេះដែរ បន្ទាប់ពីចាញ់ក្លិប Real Sociedad ៣ទល់នឹង៤ ដោយគ្រាប់បាល់របស់កីឡាករ Odegaard, ពីរគ្រាប់របស់កីឡាករ Isak និងកីឡាករ Merino។

តាមរយៈលទ្ធផលនេះ វាជាលើកដំបូងហើយតាំងពីឆ្នាំ២០១០ ដែលការប្រកួត Copa del Rey គ្មានក្លិបធំ Barcelona និង Real។

ក្លិបដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមាន Athletic Bilbao, Granada, Mirandes និងក្លិប Real Sociedad៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង