អតីតីកីឡាករ អ៊ុក សុធី ត្រូវតែងតាំងជាអ្នកសម្របសម្រួលបច្ចេកទេសយុវជនថ្នាលភ្នំពេញក្រោន

(កម្ពុជា)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចតែងតាំងអតីតខ្សែបម្រើកណ្តាល អ៊ុក សុធី ជាអ្នកសម្របសម្រួលបច្ចេកទេសលើក្រុមយុវជនថ្នាលទាំងបីកម្រិតរបស់ក្លឹប-ក្រុមយុវជនអាយុក្រោម១៤ឆ្នាំ ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ និងក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ។

ក្នុងតំណែងថ្មីមួយនេះលោក អ៊ុក សុធី នឹងជួយត្រួតពិនិត្យលើការងារបច្ចេកទេសរបស់ក្រុមយុវជនទាំងពេលហ្វឹកហាត់ និងពេលប្រកួត ហើយបន្ថែមពីនេះទៅទៀតនោះគឺការផ្សារភ្ជាប់គ្នារវាងក្រុមយុវជនថ្នាលនៃក្រុមនីមួយៗ ក៏ដូចជាស្វែងរកដំណោះស្រាយនៅពេលដែលក្រុមជួបបញ្ហា ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ក្រុមថ្នាលប្រកបដោយប្រសិទ្ធិភាព ។

គួររំលឹកផងដែរថាអតីតកីឡាករភ្នំពេញក្រោនរូបនេះបានទទួលវិញ្ញាបនបត្រ B-License ក្រោយបញ្ចប់វគ្គសិក្សានៅសាលាបាល់ទាត់ជាតិបាទី ហើយក្នុងការប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខ្លួនក្នុងវិស័យបាល់ទាត់នេះ ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com