ខេត្តត្បូងឃ្មុំ ផ្តើមការពារពានរង្វាន់សម្តេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ដោយឈ្នះខេត្តរតនៈគីរី

(កម្ពុជា)៖ ខេត្តត្បូងឃ្មុំ ដែលជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៩ បើកយុទ្ធនាការការពារជើងឯករបស់ខ្លួន ដោយយកឈ្នះខេត្តរតៈគីរី ៥ទល់នឹង២ នៅកីឡដ្ឋានខេត្តរតនៈគីរី ថ្ងៃនេះ។

ចំនែកលទ្ធផលផ្សេងទៀត ម្ចាស់ផ្ទះកំពង់ឆ្នាំង ស្មើពោធិសាត់ ២ទល់នឹង២ នៅវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច ម្ចាស់ផ្ទះបាត់ដំបង ឈ្នះបន្ទាយមានជ័យ ៣ទល់នឹង១ នៅសាកលវិទ្យាល័យបាត់ដំបង និងខេត្តសៀមរាប ឈ្នះខេត្តកំពង់ធំ ៣ទល់នឹង២។

ការប្រកួតថ្ងៃស្អែក ខេត្តកំពង់ស្ពឺ ទទួលខេត្តកណ្តាល ខេត្តព្រះសីហនុ ទទួលខេត្តកោះកុង និងខេត្តកំពត ទទួលខេត្តកែប នៅម៉ោង៣និង០០នាទីរសៀល៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com