ព្រះខ័នរាជស្វាយរៀងបង្ហាញទម្រង់លេងកាន់តែល្អ មុនប្រកួត AFC Cup 2020

(ភ្នំពេញ)៖ ព្រះខ័នរាជស្វាយរៀង ជើងឯកលីហ្គកំពូលកម្ពុជា កំពុងតែបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ក្រោយឈ្នះក្លិបជើងឯកសិង្ហបុរី DPMM FC ៥ទល់នឹង១ ការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិល្ងាចនេះ។

ប្រាំគ្រាប់របស់ព្រះខ័នរាជស្វាយរៀង កើតឡើងដោយកីឡាករ ព្រីវ៉ាត់ ពីរគ្រាប់តែឯង ពីរគ្រាប់ទៀតដោយកីឡាករ ហ៊ួយ ផល្លីន និងណុប តុលា ខណៈមួយគ្រាប់ទៀតកើតឡើងដោយកំហុសកីឡាករគូប្រកួត ចូលទីខ្លួនឯង។

សូមរំលឹកថាមុនការប្រកួតលីហ្គកំពូលកម្ពុជា និងពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីកម្រិតទី២ (AFC Cup) ចូលមកដល់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្លិបជើងឯកម៉ាកាវ ពីរ និងឈ្នះក្លិបខ្លាំងបីរបស់ម៉ាឡេស៊ី និងចុងក្រោយឈ្នះក្លិបឡាវ ដែលជាជើងឯករង Master7 ទាំងពីរជើងក្នុងលទ្ធផល ៧ទល់នឹង១ ក្នុង AFC Cup Playoff។

ថ្ងៃទី១១ ខែកុម្ភៈនេះ ៤ថ្ងៃមុនលីហ្គកំពូលកម្ពុជា ចូលមកដល់ ព្រះខ័នរាជត្រូវធ្វើដំណើរទៅម៉ានីលដើម្បីជួបក្រុមខ្លាំង Ceres Negros ការប្រកួត AFC Cup 2020 ក្នុងពូល G៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com