លិខិតមិត្តអ្នកអាន៖ តើអ្វីនៅពីក្រោយការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញរឿងកូរ៉ូណាវីរុស?

(ភ្នំពេញ)៖ ថ្លែងពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃទី០៣ កុម្ភះ២០២០នេះ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អះអាងថា នឹងធ្វើដំណើរទៅសួរសុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ទីដែលផ្ទុះវីរុសរលាកសួតប្រភេទថ្មីឈ្មោះ កូរ៉ូណា។

ប្រមុខដឹកនាំកម្ពុជាបានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាក់ទងទៅ ភាគី ចិនដើម្បីរៀបចំដំណើរចុះសួរសុខទុក្ខនេះ ប្រសិនបើភាគីចិនយល់ព្រមអនុញ្ញាត។

ការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យពលរដ្ឋខ្មែរទូទៅមានការកោតសរសើរជាពន់ពេកចំពោះទឹកចិត្តរបស់មេដឹកនាំរូបនេះ សុខចិត្តធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដែលគ្រប់គ្នាខ្លាចរអារ។

ការប្រកាសទៅកាន់ទីក្រុងវូហានរបសសម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើឲ្យក្រុមប្រឆាំងជ្រុលនិយម បើកភ្នែកធំៗចង់ដាច់ផ្ងារ ហើយអាចពិបាករកពាក្យអ្វីនិយាយឌឺដងតទៅទៀតណាស់ ពីព្រោះពួកគេធ្លាប់តែមានមេដឹកនាំដ៏មហាកម្សាក មិនដែលហ៊ានប្រឈមមុខ សូម្បីរឿងរ៉ាវបន្តិចបន្តួច ក៏សុខចិត្តរត់ប្រាស់អាយូសចោលស្រុក យករួចខ្លួនតែឯងដោយទុកឲ្យកូនចៅអ្នកគាំទ្រកំព្រារងារឯកោ។

ប៉ុន្តែពេលនេះ ពួកគេក៏បានកាន់តែភ្លឺភ្នែកដោយបានឃើញសេចក្តីក្លាហាន និងការទទួលខុសត្រូវរបស់មេដឹកនាំកម្ពុជា ដែលខុសស្រឡះពីមេដឹកនាំមាន់សម្ល «ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី» របស់ពួកគេ។

នរណាក៏ដឹងដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់ចាកចោលគ្រួសារ ហើយផ្សងស្លាប់ចូលទៅទឹកដី វៀតណាម ដោយយកជីវិតធ្វើដើមទុនដើម្បីរិះរកវិធីរំដោះពលរដ្ឋខ្មែរ ឲ្យរួចពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

មេដឹកនាំរូបនេះ ក៏ធ្លាប់បានឆ្លងកាត់សមរភូមិប្រយុទ្ធដោយផ្ទាល់ចំនួន១០៥សមរភូមិ។

ក្រោយមកទៀត បុរសខ្លាំងកម្ពុជារូបនេះ ក៏បានបន្តផ្សងជីវិតម្តងទៀតចូលទៅជុំរុំក្នុងតំបន់ខ្មែរក្រហម ដោយយកជីវិតរបស់ខ្លួនទៅប្តូរជាមួយសុខសន្តិភាព។

ជាលទ្ធផល នយោបាយឈ្នះឈ្នះបាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេស ដែលមិនធ្លាប់មានក្នុងប្រវត្តិកម្ពុជារយៈពេល៥០០ឆ្នាំចុងក្រោយ។

ដូច្នេះ ត្រឹមតែទៅកាន់ទីក្រុងវូហាន ដើម្បីសួរសុខទុក្ខកូនចៅជនរួមជាតិរបស់ខ្លួន គឺជារឿងតូចតាចណាស់សម្រាប់សម្តេចតេជោ ហ៊ុន សែន បើទោះបីជាក្រុមប្រឆាំងចាត់ទុកជារឿងគួរឲ្យខ្លាចជាងគ្រាប់បែកនុយក្លេអ៊ែរ និងកំពុងនាំគ្នារួញក្បាលដូចអណ្តើកក៏ដោយ។

មកដល់ត្រឹមនេះ យើងបែរថយក្រោយបន្តិចដើម្បីស្វែងយល់អំពីការសម្រេចចិត្តមិនលុបចោលជើងហោះហើរពីប្រទេសចិន និងមិនជម្លៀសពលរដ្ឋខ្លួនចេញពីក្រុងវូហាន ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។

មានមនុស្សមួយចំនួន ជាពិសេសក្រុមប្រឆាំងជ្រុលនិយមដែលមិនស្គាល់អ្វីជាប្រយោជន៍ជាតិ, អ្វីជាគុណធម៌ និងអ្វីជានយោបាយការបរទេសបែបវ័យឆ្លាត, ពួកគេបែរជានាំគ្នាចំអកឡកឡឺយ និងរិះគន់ឌឺដងវាយប្រហារតាម ទម្លាប់អាក្រក់របស់ខ្លួនថា សម្តេចតេជោ នាយករដ្ឋមន្ត្រីយកសេដ្ឋកិច្ចជាតិធំជាងជីវិតមនុស្ស និងចង់ឱបជើងចិនទើបធ្វើបែបនេះ។

ទោះបីជាគ្មានអ្នកណាអាចយល់ចិត្តបុរសខ្លាំងរូបនេះទាំងស្រុងបានក៏ដោយ ប៉ុន្តែ ក្នុងនាមអ្នកតាមដាននយោបាយជាច្រើនទសវត្សរ៍មកហើយ ខ្ញុំពិតជា មើលធ្លុះបានខ្លះៗដែរនូវយុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។

ជាធម្មតា សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះៗ តែងតែធ្វើអ្វីក៏ដោយ ដោយយកយុទ្ធសាស្ត្រ «ឈ្នះឈ្នះ» ជាគោលគ្រឹះជានិច្ច រាប់ទាំងបញ្ហាកូរ៉ូណាវីរុសផងដែរ។

តើអ្វីជាគោលគំនិតនៃនយោបាយឈ្នះៗក្នុងរឿងនេះ? ខ្ញុំសូមបកស្រាយតាមការយល់ឃើញរបស់ខ្ញុំដូចតទៅនេះ ៖

ទី១/ រឿងការប្រកាសមិនបិទជើងហោះហើរពីចិន៖ អ្នកមិនបានគិតវែងឆ្ងាយ ឬក្រុមប្រឆាំងជ្រុល ដែលចាំតែរិះគន់វាយប្រហារច្បាស់ជាមើលមិនឃើញចំណុច ពិសេសនេះទេ។ ពួកគេបែរជាខំបកស្រាយទាំងទទឹងទិសថា នាយករដ្ឋមន្ត្រីខ្មែរមិនបានយកចិត្តទុកដាក់លើពលរដ្ឋខ្លួនឯង ហើយបន្តបើកឲ្យជើងហោះហើរពីចិនចូលមកកម្ពុជា។ ប៉ុន្តែ សួរថា តើកម្ពុជាមានការចាំបាច់ដែររឬទេដែលត្រូវប្រកាសបិទជើងហោះហើរពីចិន ជាពិសេសពីខេត្តហ៊ូប៉ី និងពីទីក្រុងវូហាន ខណៈចិនខ្លួនឯងបាន ប្រកាសបិទរួចទៅហើយនោះ? នេះគឺជាសំណួរគន្លឹះសម្រាប់ស្វែងយល់ពីការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីដ៏មានបទពិសោធន៍។

ដូច្នេះ ការសម្រេចចិត្តមិនប្រកាសបិទ គឺជារឿងល្អបំផុតហើយពីព្រោះទោះជាប្រកាស ក៏ដូចមិនប្រកាសដែរព្រោះជើងហោះហើរពីតំបន់គ្រោះថ្នាក់មកកម្ពុជាគ្មានទៀតទេ ដោយសារភាគីចិនបានបិទរួចទៅហើយ។ តែអ្វីដែលខុសគ្នា គឺនៅត្រង់ថា ការមិនប្រកាសបិទ គឺអាចរក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជា មួយចិន ដែលជាមិត្តល្អរបស់កម្ពុជា។ នេះជាចំណុចគន្លឹះដ៏សំខាន់មួយទៀត ក្នុងទំនាក់ទំនងការបរទេស។

ទី២/ មកដល់ត្រង់នេះ គេពិតជាបានឃើញកាន់តែច្បាស់ថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកដឹកនាំដ៏ឆ្លាតវៃ ដែលពិបាករកមនុស្សមកប្រដូច។ ចំណុចពិសេស មួយទៀត ដែលខ្ញុំកត់សម្គាល់ គឺសម្តេចតេជោ ហ៊ុន សែន មិនមែនជាអ្នកនយោបាយប្រជាភិថុតិ ដូចអ្នកនយោបាយនៃក្រុមប្រឆាំងទាំងឡាយនោះឡើយ។

មិនធ្វើប្រជាភិថុតិ ពីព្រោះក្នុងនាមជានាយករដ្ឋមន្ត្រី ត្រូវគិតដល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ បើទោះបីជាពេលខ្លះលោកត្រូវធ្វើការសម្រេចចិត្តមួយ ដែលអ្នកមិនយល់សភាពការណ៍អាចមើលឃើញដោយភាន់ច្រឡំថា ម្តេចតេជោ ហ៊ុន សែន ហាក់មិនស្រឡាញ់ពលរដ្ឋរបស់ខ្លួនក៏ដោយ ប៉ុន្តែ នៅពីក្រោយការសម្រេនេះ គឺជាផលចំណេញសម្រាប់ជាតិ និងប្រជាជនដ៏ធំធេង។

មិនខុសអ្វីពីទឹកចិត្តឪពុកម្តាយ ដែលពេលខ្លះសុខចិត្តលួចស្រក់ទឹកភ្នែកដោយសារតែសេចក្តីសម្រេចមួយ ដែលធ្វើឲ្យកូនមិនសប្បាយចិត្ត។ ប៉ុន្តែ សេចក្តីសម្រេចចិត្តនោះ គឺដើម្បីតែសេចក្តីសុខរបស់កូនទាំងស្រុង។

ជាក់ស្តែង ក្នុងករណីកូរ៉ូណាវីរុស បើសិនជាក្រុមប្រឆាំងវិញច្បាស់ជាប្រើនយោបាយប្រជាភិថុតិ១០០ភាគរយ ដោយធ្វើពុតដូចជាស្រឡាញ់ពលរដ្ឋណាស់ ស្រឡាញ់ជាតិណាស់ដើម្បីបំពេញចិត្តប្រជាជនតែមួយគ្រា រួចហើយប្រយោជន៍ជាតិដ៏ធំធេងនឹងបាត់បង់តាមក្រោយ។ យ៉ាងណាមិញ ការប្រកាសបិទជើងហោះហើរពិតជាអាចធ្វើឲ្យមនុស្សមួយចំនួនយល់ថា រដ្ឋាភិបាលយកចិត្តទុកដាក់ពីពលរដ្ឋរបស់ខ្លួន ប៉ុន្តែនៅពីក្រោយការសម្រេចនេះ គឺមិនខុសអ្វីពីការសម្លាប់សេដ្ឋកិច្ចជាតិខ្លួនឯងនោះឡើយ។

មិនត្រឹមតែសេដ្ឋកិច្ចជាតិ ប៉ុន្តែ ការបន្លាច ឬការបិទខ្ទប់ទេសចរមិនឲ្យចូលស្រុក ក៏ប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មរបស់ផ្នែកឯកជន និងរបស់ពលរដ្ឋ ដែលរកស៊ីក្នុងវិស័យទេសចរណ៍ផងដែរ។

សូមកុំភ្លេចថា ប្រសិនបើសេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញ ប្រជាជន១៦លាននាក់ នៅទូទាំងប្រទេសនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ រីឯទំនាក់ទំនងកម្ពុជា-ចិន ក៏អាចរងផលប៉ះពាល់ដែរ។ មិនត្រឹមតែមិនប្រើនយោបាយប្រជាភិថុតិទេ សម្តេចតេជោ ហ៊ុន សែន ក៏ជាមេដឹកនាំដ៏ឆ្លាតវៃមួយរូប ដែលវិភាគសភាពកាណ៍ មិនសូវចេះខុស ទាំងសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន ក៏ជាមេដឹកនាំ ដែលហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។

ជាក់ស្តែង ក្នុងការសម្រេចចិត្តមិនជម្លៀសពលរដ្ឋខ្មែរចេញពីក្រុងវូហាន ម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសទៅសួរសុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរដល់ក្រុងវូហានតែម្តង ដើម្បីបង្ហាញថា លោកមិនមែនជាមេដឹកនាំដែលទុកឲ្យពលរដ្ឋរងារឯកា ហើយយករួចខ្លួនតែឯងដូចអ្នកនយោបាយខ្លះនោះឡើយ។ នេះគឺជាភាពក្លាហាន និងការទទួលខុសត្រូវ ហ៊ានថា ហ៊ានធ្វើ ដែលកម្រមានអ្នកណាអាចធ្វើបាន។

សរុបមកវិញ នៅពីក្រោយការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន គឺសុទ្ធតែមានបង្កប់ដោយផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជានិច្ច។

នេះគឺជាចំណុចខ្លាំងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យគាត់ប្រយុទ្ធ១០០ដង ឈ្នះ១០០ដង និងអាចឈរជើង ធ្វើជានាយករដ្ឋមន្ត្រីរយៈពេលជាង៣៥ឆ្នាំ យ៉ាងរឹងមាំ នឹងបន្តកាន់តំណែងនេះយូរតទៅទៀត។

ចំណែកឯគូរប្រជែងនយោបាយ ដែលចង់ផ្តួលសម្តេចតេជោ ហ៊ុន សែន តាមវិធីធ្វើនយោបាយប្រជនិយម ប្រជាភិថុត បដិវត្តន៍ពណ៌ និងដុតឲ្យខ្លោច រោចឲ្យឆៅ ដូចក្នុងករណីមេរោគ កូរ៉ូណា ជាដើមនេះ។ ទីបំផុត លទ្ធផល ដែលពួកគេទទួលបាន គឺអ្នកខ្លះដួលងើបលែងរួច អ្នកខ្លះទៀត ទោះនៅរស់តែមិនខ្លាំង រីឯជើងខ្លាំងខាងស្រែកក៏កាន់តែខ្សោយទៅៗ ដូចចង្កៀងជិតអស់ប្រេងហៀបនឹងរលត់៕

BEIJING, CHINA – JANUARY 25: A Chinese health worker checks the temperature of a woman entering a subway station during the Chinese New Year and Spring Festival on January 25, 2020 in Beijing, China. The number of cases of a deadly new coronavirus rose to over 1300 in mainland China Saturday as health officials locked down the city of Wuhan earlier in the week in an effort to contain the spread of the pneumonia-like disease which medicals experts have been confirmed can be passed from human to human. In an unprecedented move, Chinese authorities put travel restrictions on the city of Wuhan and neighbouring cities affecting a population of over 35 million. The number of those who have died from the virus in China climbed to at least 41 on Saturday and cases have been reported in other countries including the United States, Australia, France, Thailand, Japan, Taiwan and South Korea. (Photo by Kevin Frayer/Getty Images)
appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com