ប្រាករង្វាន់ជើងឯកពានរង្វាន់បាល់ទាត់សម្តេចតេជោ និងលីហ្គកំពូលកម្ពុជា នឹងច្រើនជាងឆ្នាំកន្លងមក

(កម្ពុជា)៖ ក្នុងសន្និសីទកាសែតសារព័ត៌មានព្រឹកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មន្ត្រីគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ជាតិ (CNCC) បានលើកឡើងថា ប្រាក់រង្វាន់ក្រុមលេខ១ រឺជើងឯក សម្រាប់ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនលើកទី១៤ ឆ្នាំ២០២០ និងបាល់ទាត់ជម្រើសជើងឯកជាតិ មិត្តហ្វូនខាំបូឌាលីហ្គ ២០២០ នឹងច្រើនជាង ឆ្នាំកន្លងមក។ ប៉ុន្តែមន្ត្រីមិនប្រកាសថាចំនួនប៉ុន្មាននោះទេ ដោយបញ្ចាក់ប្រាប់ថាក្រុមលេខ២ និងលេខ៣​រក្សាប្រាក់រង្វាន់នៅដដែល។

មុនឆ្នាំ២០២០នេះ ប្រាក់រង្វាន់បាល់ទាត់ពានសម្តេចតេជោ ហ៊ុន សែន លេខ១ ទទួលបាន៨០ ០០០ ០០០រៀល លេខ២ ៤០ ០០០ ០០០រៀល និងលេខ៣ ២០ ០០០ ០០០រៀល។ ចំនែកប្រាក់រង្វាន់មិត្តហ្វូនខាំបូឌាលីហ្គ លេខ១ ៦០ ០០០ ០០០លានរៀល លេខ២ ៤៦ ០០០ ០០០រៀល និងលេខ៣ ៣៦ ០០០ ០០០លានរៀល។

បាល់ទាត់ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០ នេះចាប់ផ្តើមពានថ្នាក់ខេត្តនៅថ្ងៃទី០៤ ខែកុម្ភៈ ខណៈដែលលីហ្គកំពូលកម្ពុជា ចាប់ផ្តើមនៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com