Liverpool នៅតែជាក្រុមមិនទាន់ស្គាល់ចាញ់ ខណៈ Manchester City ចាញ់ Spurs

(អង់គ្លេស)៖ ហង្សក្រហម Liverpool នៅតែបន្តធ្វើបានល្អ ក្នុងការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិអង់គ្លេស (English Premier League) ក្រោយឈ្នះ Southampton ៤ទល់នឹង០ សប្តាហ៍ទី២៥។

៤គ្រាប់របស់ Liverpool កើតឡើងដោយកីឡាករAlex Oxlade-Chamberlainនាទីទី៤៧, Jordan Henderson នាទីទី៦០ និងពីរគ្រាប់តែឯងរបស់កីឡាករ Mohamed Salah នាទីទី៧២ និង៩០។

ចំនែក Manchester City យប់មិញនេះចាញ់ Tottenham Hotspur ០ទល់នឹង២។ ក្រោយស្មើគ្នា ០ទល់នឹង០ នាទីទី៦៣ កីឡាករ Steven Bergwijn រកគ្រាប់បាល់នាំមុខឱ្យ Spur មុនពេលកីឡាករកូរ៉េខាងត្បូងSon Heung-min បន្ថែមគ្រាប់ទី២នៅនាទីទី៧១។

ក្រោយលេងបាន២៥ប្រកួត Liverpool នាំមុខជើងឯកដល់ទៅ២២ពិន្ទុ ពីក្រុមលេខ២ Man City ចំនែក Leicester City លេខ៣មាន៤៩ពិន្ទុ, Chelsea លេខ៤ ខណៈដែលTottenham Hotspur លេខ៥មាន៣៩ពិន្ទុ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com