Fati អាយុ១៧ឆ្នាំ ស៊ុតបញ្ចូលទីពីរគ្រាប់ឱ្យ Barcelona ឈ្នះ

(អេស្ប៉ាញ)៖ កីឡាករវ័យជំទង់ Ansu Fati ស៊ុតបញ្ចូលទីពីរគ្រាប់តែឯងឱ្យ Barcelona ឈ្នះ Levante ២ទល់នឹង០ និងកាត់បន្ថយគម្លាតនាំមុខពីរ ពី Real Madrid ក្នុងការប្រកួតបាល់ទាត់ជម្រើសជើងឯកជាតិអេស្ប៉ាញ (La Liga) យប់មិញ។

កីឡាករអាយុ ១៧ឆ្នាំរូបនេះ បើកការស៊ុតបញ្ចូលទីគ្រាប់ដំបូង នៅនាទីទី៣០​ និងមួយនាទីបន្ទាប់កីឡារជំទង់រូបនេះដដែលបានបន្ថែមគ្រាប់ទីពីរភ្លាមៗ។ ប៉ុន្តែចុងម៉ោង Levante វាយបកបានមួយគ្រាប់វិញដោយកីឡាករ Ruben Rochina។

ក្រោយលេងបាន២២ប្រកួត Real Madrid មាន៤៩ពិន្ទុ Barcelona មាន៤៦ពិន្ទុ Getafe និង Sevilla មាន៣៩ពិន្ទុដូចគ្នា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com