សាលាគំរូមួយនៅភូមិភាគឦសាន្តបើកយុទ្ធនាការជំរុញឲ្យអាណាព្យាបាលបញ្ជូនកូនមករៀននិងកុំភ័យខ្លាចចំពោះវីរុសកូរ៉ូណាថ្មី

(រតនគិរី) ៖ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីនោះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា បានចូលរួមធ្វើសកម្មភាពទប់ស្កាត់ការឆ្លងវីរុសនេះនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ដោយលើកទឹកចិត្តឱ្យបុគ្គលិក និងសិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ មានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេលចូលរៀនជាដើម។ ក្នុងនោះដែរ ក៏មានដាក់អាកុល សាប៊ូ សម្រាប់សិស្សលាងដៃ ឱ្យបានទៀងទាត់ និងញឹកញាប់ជាប្រចាំ។

ស្របគ្នានេះ សាលារៀនគ្រូយើង ដែលជាគ្រឹៈស្ថានឯកជនឈានមុខគេនៅក្នុងខេត្តរតនគិរី នាភូមិភាគឦសាននៃប្រទេសកម្ពុជា បានបើកយុទ្ធនាការបង្ការជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ ដើម្បីផ្ដល់នូវទំនុកចិត្តជូនអាណាព្យាបាលឲ្យបញ្ជូនកូនមករៀន និងធានាថាកូនៗរបស់ពួកគាត់មានសុវត្ថិភាពពីការចម្លងវីរុសកូរ៉ូណា។

អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសាលារៀនគ្រូយើង បានបញ្ជាក់ឱ្យដឹងថា មជ្ឈមណ្ឌលបានចាត់វិធានការ សំខាន់ៗ ការរបង្ការ និងទប់ស្កាត់ ការឆ្លងដោយប្រការណាមួយ ពីជម្ងឺរលាកសួតប្រភេទថ្មីដោយកូរ៉ូណាវីរុស ដែលកំពុងនាពេលបច្ចុប្បន្ន៖

វិធានការទីមួយ ៖ ផ្អែកលើសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ព្រមជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈដឹកនាំសាលាបានធ្វើការផ្សព្វផ្សាយខ្លឹមសារអប់រំដល់់ បុគ្គលិក លោកគ្រូ អ្នកគ្រូ ដើម្បីជាចំណេះដឹងក្នុងការស្វែងយល់ បង្ការ និងទប់ស្កាត់។

វិធានការទីពីរ ៖ បុគ្គលិកពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ បន្ទុកថ្នាក់គ្រប់កម្រិត បានធ្វើការអប់រំ ណែនាំនិង ជំរុញ ដល់សិស្សានុសិស្សទាំងអស់ អោយពាក់ម៉ាស់ និងលាងដៃជាប្រចាំសាប៊ូ។

វិធានការទីបី ៖ សមាជិកគណៈដឹកនាំសាលា បុគ្គលិកពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ បានរៀបចំយុទ្ធនា អប់រំរួមជាក្រុមធំប្រចាំសាលា រួមជាមួយ និងការធ្វើតាមផ្នែក និងកម្រិតរបស់សិស្សានុសិស្ស ជាមួយនឹងការបង្ហាញអំពីការលាងដៃជាប្រចាំ មុនពេលញាំអាហា។ល។

វិធានការទីបួន ៖ សមាជិកគណៈដឹកនាំសាលា បុគ្គលិករដ្ឋបាល បានផ្សាយផ្ទាល់ តាមរយៈប្រព័ន្ធបំពងសម្លេង របស់សាលា ដល់អាណាព្យបាលពេល មកយកកូនៗនៅម៉ោងចេញទៅផ្ទះ។

អ្នកគ្រប់គ្រងដដែលនេះ ឱ្យដឹងទៀតថា បន្ថែមពីលើវិធានការួាំងបួន សាលារៀនគ្រូយើង ក៏បាន រៀបចំអោយមាន ជាសាប៊ូ សម្រាប់សិស្សានុសិស្ស លាងដៃនៅតាមបន្ទប់ទឹករបស់សាលា និងការត្រៀមខ្លួន ឆ្លើយតប និងរាយការណ៍ ជាពិសេសបើមានករណី សង្ស័យ យើងនឹងធ្វើការរាយការណ៍ និងផ្តល់ដំណឹងដល់ អាណាព្យាបាល។ សាលាក៏មានគ្លីនិចប្រចាំការ ដែលមានបុគ្គលិកពេទ្យ និងវិជ្ជបណ្ឌិតសម្រាប់ការឆ្លើយតប និងពិនិត្យផងដែរ។

សម្រាប់យុទ្ធនាការ លាងដៃ និងអប់រំ ក្នុងការទប់ស្កាត់ និងបង្ការ សាលាកំពុងតែធ្វើនាពេលបច្ចុប្បន្ន។ យើងនឹងបន្តធ្វើ រហូតដល់សប្តាហ៍ក្រោយ ឬ រហូតដល់ស្ថានភាពត្រូវបានស្ងប់ស្ងាត់ទៅវិញ៕SN-ពុទ្ធិរៈ


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com