រសៀលនេះ ​ក្រសួងសុខាភិបាល​ធ្វើបាឋកថា​ ស្តីពី​ការលើកកម្ពស់​ការយល់ដឹង​ និងវិធានការ​បង្ការវីរុស​កូរ៉ូណាថ្មី​

(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នឹងធ្វើបាឋក​ថា​ ស្តីពីការលើកកម្ពស់ការយល់ដឹង និងពីវិធានការការពារ ការឆ្លងវីរុសកូរ៉ូណាថ្មី វេលាម៉ោង ២៖៣០​នាទី​រសៀលថ្ងៃទី ៣០ ខែមករានេះ នៅវិទ្យាស្ថានតិចណូ ភ្នំពេញ។

បាឋកថាដ៏មានសារៈសំខាន់នេះ ក៏មានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំផងដែរ ដើម្បីចែករំលែកព័ត៌មានអំពីបច្ចុប្បន្នភាព នៃករណីវីរុសកូរ៉ូណាថ្មី និងវិធានការការពារឆ្លងវីរុសនេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com