និស្សិតខ្មែរចំនួន ១៨នាក់​នៅចិន​ ដែលឈប់សម្រាកវិស្សមកាល​ បានមកដល់កម្ពុជាវិញហើយ​ និងគ្មាន​រោគសញ្ញា​អ្វី​នោះទេ

(ភ្នំពេញ)៖ ក្នុងឱកាសសម្រាកវិស្សមកាលឈប់សម្រាកជាធម្មតា និស្សិតខ្មែរចំនួន ១៨នាក់ មកពីខេត្ត​អានហួយ ប្រទេសចិន មកមាតុប្រទេសវិញថ្ងៃទី៣០ មករា ឆ្នាំ២០២០។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការត្រឡប់មករបស់និស្សិតខ្មែរ ដែលទទួលបានអាហា​រូប​ករណ៍ ឯកឧត្តម ស សុខា ទៅសិក្សានៅប្រទេសចិន ១៨នាក់ ត្រឡប់មកខេត្តវិញ (ក្នុងនោះខេត្តបន្ទាយ​មានជ័យ ៧នាក់ បាត់ដំបង ៥នាក់ និងព្រៃវែង ៦នាក់ ) ក្នុងឱកាសសម្រាកវិស្សមកាល ឈប់សម្រាកជាធម្មតា តែងនឹកគ្រួសារមកលេងស្រុកកំណើត។

និស្សិតទាំង១៨នាក់ ត្រូវបានការយកចិត្តទុកដាក់ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន​ជ័យ បានរៀបចំឡានរបស់សាលាខេត្ត ទទួលដឹកជញ្ជូននៅច្រកទ្វារព្រំដែនអន្តរជាតិ មកខេត្ត និងទៅខេត្តឆ្ងាយៗបន្តទៀតដែរ ពេលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិ ក៏ត្រូវបានធ្វើការពិនិត្យច្បាស់លាស់ គ្មានបង្កររោគសញ្ញាអ្វីនោះទេ បើទោះបីជាប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត មានការ​ចម្លង​ដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019)៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com