ទាំងស្អាត ទាំងសង្ហាហើយមានចិត្តបុណ្យ Idolទាំងពីរ ប្រកាសចែកម៉ាស់និងទឹកអនាម័យលាងដៃជូនពលរដ្ឋដោយឥតគិតថ្លៃ

(សង្គម) ៖ ដូចយើងដឹងស្រាប់ហើយ នាពេលបច្ចុប្បន្ននេះ ដោយសារតែមានការព្រួយបារម្ភចំពោះការឆ្លងរាលដាលនៃវីរ៉ុសកូរ៉ូណាថ្មីនៅទូទាំងពិភពលោកនិងទើបរកឃើញកម្ពុជានោះ បានធ្វើឱ្យនតម្រូវការ ម៉ាស បានកើនឡើងយ៉ាងច្រើនសឹងតែមិនគួរអោយជឿ។

ស្របគ្នានឹងការកើនឡើងនៃតម្រូវការប្រើប្រាស់នេះម៉ាស់ នេះដែរ សង្កេតឃើញថា ការផ្គត់ផ្គង់ម៉ាសនៅតាមគ្លីនិកនិងហាងមួយចំនួន មិនមានស្តុកគ្រប់គ្រាន់ឡើយ ហើយក៏មានជនឆ្លៀតឱកាសមួយចំនួន បានដៃបំប៉ោងតម្លៃ ម៉ាស់ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតដល់ប្រយោជន៍សាធារណៈរួម។ ក្រៅពី ម៉ាស់ ការពារផ្លូវដង្ហើម ទឹកអាកុល ឬទឹកអនាម័យលាងដៃ ក៏បានឡើងថ្លៃនិងពិបាករកទិញផងដែរ។

ដោយសង្កេតឃើញតម្រូវការចាំបាច់និងភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋលើការស្វែងរកនិងចំណាយថវិកាក្នុងការទិញម៉ាសនិងលាងអាកុលលាងដៃ លោកវេជ្ជបណ្ឌិត ណុប ពិសាល អ្នកគ្រប់គ្រងគ្លីនិកកែសម្ផស្សមេហ្គាប៊ែល បានប្រកាសចែកជូនដោយឥតគិតថ្លៃនូវ ម៉ាស រាប់រយប្រអប់ ជូនប្រជាពលរដ្ឋ នៅតាមគ្លីនិករបស់ខ្លួនទាំងពីរសាខា ដែលមានទីតាំងនៅបឹងកេងកងនិងផ្លូវកម្ពុជាក្រោម។

លោកវេជ្ជបណ្ឌិតសង្ហារូបនេះ បានប្រកាសនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា « យេីងបានរៀបចំម៉ាស់ដែលយេីងបានទិញស្តុកទុកក្នុងស្តុកកន្លងមកជូនបងប្អូន បងប្អូនដែលពិបាកស្វែងរកទិញ ឬ ខ្វះលទ្ធភាព អាចមកយកបានដោយឥតគិតថ្លៃ🙏
សុំអធ្យាស្រ័យបងប្អូន យេីងជូនម្នាក់ៗបានតែ ៥ម៉ាស់តែប៉ុណ្ណោះក្នុងមួយថ្ងៃ តែបងប្អូនអាចមកយករាល់ថ្ងៃបាន រហូតដល់យេីងអស់❤️
យេីងស្រលាញ់បងប្អូន ហេីយយេីងក៏បារម្ភពីបងប្អូន🙏

បឹងកេងកង:
🏠អាស័យដ្ឋានៈ #41A ផ្លូវ310 សង្កាត់បឹងកេងកងទី1 ខណ្ឌចំការមន រាជធានីភ្នំពេញ

កម្ពុជាក្រោមៈ
🏠អាស័យដ្ឋានៈ #785 ផ្លូវកម្ពុជាក្រោម(ជិតគល់ស្ពានពេទ្យលោកសង្ឃ)»

មិនខុសគ្នាពីលោកវេជ្ជបណ្ឌិតណុប ពិសាល នោះទេ អ្នកនាង ឃុន ម៉ារីណូ ម្ចាស់ផេកអនឡាញ Mary Fashion Shop ដែលមានរូបសម្ផស្សស្រស់សោភា បានប្រកាសនៅលើផេករបស់ខ្លួនថា នៅថ្ងៃទី៣០ ខែមករា ស្អែកនេះ ខ្លួននឹង Live Page ហើយចែកម៉ាសចំនួន ១០០០ម៉ាស់ រួមនឹងទឹកលាងដៃសំលាប់មេរោគ ១០០០ដប សម្រាប់អ្នកដែលចង់បាន។

អ្នកនាង ឃុន ម៉ារីណូ ដែលតែងតែធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន នាពេលកន្លងមកបានបញ្ជាក់ទៅលើផេករបស់ខ្លួនកាលពីថ្ងៃទី២៨ ខែមករា យ៉ាងដូច្នេះថា « ខានស្អែកមានម៉ាស់freeចំនួន1000ម៉ាស់នឹងជែលលាងដៃសំលាប់មេរេាគជូនបងអូន1000ដបដែរណា បងអូនចង់បានចាំចែកក្នុងឡាយម៉េាង1 ហេីយអេាយគេយកអេាយដល់ផ្ទះជូនទៀត បងអូនជាទូរទៅឃេឹញគេចែកតែម៉ាស់ក្រសួងសុខាភិបាលតំរូវអេាយយេីងឧស្សាលាងដែរដែរទេីបកាពារបានល្អ ជែលលាងដៃរាងថ្លៃហេីយពិបាករកទិញទៀត ចឹងចែម៉ារីកម៉្មងបាន1000ដបយកមកfreeជូនបងអូនទាំងអស់គ្នាណា ស្រលាញ់ភ្ញៀវទាំងអស់គ្នា ជូនដេាយទឹកចិត្ត❤️❤️🙏🎂»។

ជាមួយនឹងសកម្មភាពគំរូខាងលើរបស់បុគ្គលទាំងពីររូបនេះ យើងឃើញមានអ្នកគាំទ្រជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែកនិងចូលទៅបញ្ចេញមតិកោតសរសើរ Idolរបស់ពួកគេរៀងៗខ្លួន ដោយលើកឡើងស្រដៀងៗគ្នាថា Idol មិនត្រឹមតែមានរូបរាងស្រស់ស្អាត ស្រស់សង្ហា ប៉ុណ្ណោះទេ ហើយថែមទាំងមានចិត្តសប្បុរសនិងជាគំរូល្អសមហរាប់សង្គមខ្មែរ៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com