ក្រសួងសុខាភិបាល ៖ កម្ពុជាមិនទាន់រកឃើញករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីនៅឡើយទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា គិតត្រឹមថ្ងៃទី ២៦ ខែមករា នេះ កម្ពុជាមិនទាន់រកឃើញករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីនៅឡើយទេ។ ការប្រកាសរបស់ក្រសួងសុខាភិបាលធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការប្រឌិតព័ត៌មានមួយចំនួនដែលថា កើតមានករណីជំងឺសួតនេះនៅកម្ពុជានោះ

តាមរយៈសេចក្តីជូនព័ត៌មានស្តីពីបច្ចុប្បន្នភាពនិងវិធានការការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ក្រសួងសុខាភិបាលបាន បានព្រមាននឹងចាត់វិធានការយ៉ាងតឹងរឹងជាទីបំផុតតាមផ្លូវច្បាប់ជាធរមាន ប្រសិនបើម្ចាស់អាខោនហ្វេសបុកទាំងឡាយណានៅតែបន្តផ្សព្វផ្សាយនូវព័ត៌មានប្រឌិតពាក់ព័ន្ធទៅនឹងករណីនេះ។

ខាងក្រោមនេះជាសេចក្តីជូនព័ត៌មានស្តីពីបច្ចុប្បន្នភាពនិងវិធានការការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ក្រសួងសុខាភិបាល៖

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com