សម្តេចតេជោ ហ៊ុន សែន​ កំណត់យកថ្ងៃទី១ ខែមេសា​ ជួបជាមួយវិស័យ​ឯកជន​ ដើម្បីដោះស្រាយបញ្ហា​​​នានា​​

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា ​បានកំណត់យកថ្ងៃទី១ ខែមេសាខាងមុខ ជាកាលបរិច្ឆេទ​នៃការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែក​ឯកជន លើក​ទី​១៩ នៅវិមានសន្តិភាព។ នេះ​បើតាម​ចំណារ​របស់​​​សម្ដេចតេជោ​​ ហ៊ុន សែន ដែល​បាន​ចា​រលើ​លិខិត​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ស្នើសុំ​រៀបចំ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៩​។​

វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ជជែក​ដោយ​បើកចំហ ​រវាង​ប្រមុខ​រដ្ឋាភិបាល ជា​មួយ​​ថ្នាក់ដឹកនាំ​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នកធ្វើអាជីវកម្ម​នៅ​កម្ពុជា ដើម្បី​ដោះស្រាយលើ​បញ្ហា​ពាក់ព័ន្ធ​ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម និង​ការធ្វើ​ធុរកិច្ច​ជាដើម​។​

ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ កាលពី​ថ្ងៃទី​២៩ មីនា ឆ្នាំ​២០១៩ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា បើប្រសិនបើមានតម្រូវការចាំបាច់ សម្ដេច​នឹង​អាច​ជួប​វិស័យ ​ឯកជនលើសពីមួយ​ដង​ក្នុង​មួយឆ្នាំ៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង