អង្គរថាយហ្គឺរ បើកការប្រកួតពានមិត្តភាពអន្តរជាតិ ដោយចាញ់ក្រុម PJ City

(សៀមរាប)៖ ក្រុមបាល់ទាត់ដែលលេងនៅក្នុងលីហ្គកំពូលកម្ពុជា អង្គរថាយហ្គឺរ ចាញ់ក្រុម Petaling Jaya City FC ក្រុមលេខ៨លីហ្គកំពូលម៉ាឡេស៊ី ០ទល់នឹង១ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរជាតិ Siem Reap Asia Super Cup 2020 នៅទីលានបាល់ទាត់ SRU ខេត្តសៀមរាប។

ចំនែកការប្រកួតថ្ងៃនេះ ក្រុមវិសាខា ជើងឯករងលីហ្គកំពូលកម្ពុជា ត្រូវប្រកួតជាមួយក្លិបលេខ៤ លីហ្គកំពូលឥណ្ឌូនេស៊ី Bhayangkara FC វេលាម៉ោង ៤និង០០នាទី។ ក្រុមណាឈ្នះ ឡើងទៅជួប Petaling Jaya ឯអ្នកចាញ់ជួបអង្គរថាយហ្គឺរ។

វគ្គផ្តាច់ព្រ័ត្រពាននេះលេងនៅថ្ងៃទី២៦ ខែមករា ឆ្នំា២០២០ខាងមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង