តារាសាច់សខ្ចី រ៉េត ស៊ូហ្សាណា ត្រូវគេទម្លាយថា ការសម្តែង១យប់តម្លៃ ១៧០០ដុល្លារ

(ភ្នំពេញ)៖ កញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានគេមើលឃើញថា ជាតារាចម្រៀង ដែលកំពុងឡើងកូដ និងកាន់តែមានរូបសម្រស់ស្រស់សោភាសាច់សខ្ចី បីដូចបណ្តូលចេក ហើយរួមជាមួយនឹងទេពកោសល្យសិល្បៈហ្នឹងហើយ ដែលធ្វើឲ្យកញ្ញារូបនេះ មានតន្លៃខ្លួនកាន់តែខ្ពស់។ 

បើក្រឡេកមើលពីប្រវត្តិសិល្បៈ តារារូបនេះទើបតែច្បាមយកប្រជាប្រិយភាព ក្នុងរយៈពេលដ៏ខ្លី ដោយផ្តើមចេញពីការចូលខ្លួនប្រឡងក្នុងកម្មវិធី The Voice។

តាមរយៈរូបសម្រស់ និងទេពកោសល្យច្រៀងបានធ្វើឲ្យតារារូបនេះហក់ឡើងចាប់យកប្រជាប្រិយភាពខ្លាំងរហូតមានការលើកឡើងថា តារារូបនេះខ្លាំងជាងម្ចាស់ពាន The Voice ទៅទៀត។

មកទល់ពេលនេះ បើតាមការបង្ហើបប្រាប់ពីអ្នកគ្រប់គ្រងកម្មវិធីមួយចំនួនបានឲ្យដឹងថា កញ្ញា រ៉េត ស៊ូហ្សាណា បានហក់ឡើងតម្លៃខ្លួនខ្ពស់គួរឲ្យភ្ញាក់ផ្អើល ពោលគឺមានតម្លៃខ្លួនប្រមាណ១៧០០ដុល្លារ ក្នុងការសម្តែងមួយយប់ ដែលជាតម្លៃខ្លួនសម្រាប់ការឡើងសម្តែងច្រៀងម្តងៗនៅតាមបណ្តាខេត្ត ក្រុងជិតៗ។

ទោះបីជាតម្លៃខ្ពស់បែបនេះក្តី បើប្រៀបធៀបនឹងតារាចម្រៀងរួមជំនាន់ គេនៅតែមើលឃើញថា តារារូបនេះនៅតែមានទីផ្សារខ្លាំងស្ទើរគ្មានពេលទំនេរឡើយ ហើយគេរំពឹងថា តារារូបនេះនៅបន្តប្រជាប្រិយកាន់តែខ្លាំងបន្ថែមទៀតតទៅមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com