TOP NEWS: រថយន្តពាក់ស្លាកលេខ ខ.ម និង ន.ប ចាប់កក្រើកចរាចរព្រោងព្រាតលើដងផ្លូវក្នុងក្រុង

(ភ្នំពេញ)៖ នៅពេលថ្មីៗនេះ រថយន្តស៊េរីទំនើបៗ និងរថយន្តធុនធំ ពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) និងស្លាកលេខនគរបាលជាតិ (ន.ប) ចាប់កក្រើកចរាចរព្រោងព្រាតលើដងផ្លូវក្នុងរាជធានី និងបណ្តាដងផ្លូវ ក្នុងខេត្តក្រុង ប៉ុន្តែរហូតមានការចាត់វិធានផ្លូវច្បាប់ ទើបរកឃើញថា រថយន្តខ្លះ​​​ ជាប្រភេទរថយន្តខុសច្បាប់។

ចាប់តាំងពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩មក ឯកឧត្តម រ័ត្ន​​​ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្តលើប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាន​បន្ត​ចាត់​វិធានការ​​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ពាក់​ស្លាក​លេខ ខ.ម និងលេខ ន.ប ​ដែល​កំពុង​ធ្វើ​ចរាចរ​​យ​តាម​ដងផ្លូវ​ នៅ​ក្នុងរាជធានី​ភ្នំពេញ​ ពិសេស​ក្រុម​ឡាន​ដឹកជញ្ជូន​គ្រប់​ប្រភេទ ​ដូចជារថយន្តធុនធំ សម្រាប់ដឹក​ដី, ដឹក​ថ្ម ឬ​ដឹក​ខ្សាច់ ​ពាក់​ស្លាក​លេខ ខ.ម។

ការ​ត្រួតពិនិត្យ​នេះ​ បាន​ធ្វើ​ឡើង​ពី​សំណាក់​កង​កម្លាំង​​យានយន្ត នៃ​មន្ទីរ​សម្ភារៈ​បច្ចេកទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​ដើម្បីពិនិត្យផ្ទៀងភ្ទាត់​ស្លាក​លេខ​រថយន្ត​ខេមរភូមិន្ទ​ក្លែងក្លាយ​, ប័ណ្ណបើកបរខេមរភូមិន្ទ​, បក​កញ្ចក់​ខ្មៅ និងត្រូតពិនិត្យអាវុធ​ជាតិ​ផ្ទុះ​ផងដែរ។

សូមរំឭកថា កន្លងមកថ្មីៗនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ បានចាត់វិធានការត្រួតពិនិត្យ និងដកហូត ស្លាកលេខរថយន្ត ដែលប្រើប្រាស់មិនបានត្រឹមត្រូវតាមគោលការណ៍៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង