AFC U23 2020: កូរ៉េខាងត្បូង ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះហ្សក់ដានី

(ថៃ)៖ ក្រុមបាល់ទាត់យុវជនកូរ៉េខាងត្បូង ឡើងទៅជួបអូស្ត្រាលី ការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំជើងឯកអាស៊ី ២០២០ ក្រោយឈ្នះហ្សក់ដានី ២ទល់នឹង១ ល្ងាចនេះ នៅពហុកីឡដ្ឋាន Thammasat។

លេងបាន១៦នាទី កូរ៉េខាងត្បូង នាំមុខមុនដោយការតែតបញ្ចូលទីរបស់កីឡាករ Cho Gue-song ប៉ុន្តែនាទីទី៧៥ កីឡាករ Al-Naimat ស៊ុតគ្រាប់ស្មើឱ្យហ្សក់ដានី មុនពេលដែលកីឡាករ Lee Dong-gyeong ស៊ុតគ្រាប់ជ័យជំនះឱ្យ កូរ៉េខាងត្បូងឈ្នះ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ កូរ៉េខាងត្បូង ត្រូវប្រកួតជាមួយអូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត ត្រូវជួបអ្នកឈ្នះរវាង អារ៉ាប់រួម និងអូសបែកគីស្ថាន។ វគ្គផ្តាច់ព្រ័ត្រលេងនៅថ្ងៃទី២៦ ខែមករា ខាងមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង