TOP NEWS: ក្រសួងបរិស្ថានដាក់ចេញវិធានការ៤ចំណុច ឈានទៅកាត់បន្ថយការបំពុលខ្យល់នៅកម្ពុជា ស្របពេលដែលគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានប្រកាសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះថា យោងតាមលទ្ធផលនៃការអង្កេតតាមដាន គុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេសបានបង្ហាញថា ស្ថានភាពភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងលើសកំណត់ស្តង់ដា ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋ។

សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែល Swift News បានដកស្រង់ពីផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ប្រភពនិងសកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងនេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ ដោយពិនិត្យឃើញនូវបញ្ហាបែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត ក្រសួងបរិស្ថានសូមណែនាំដល់មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តន៍នូវវិធានការចំនួន៤សំខាន់ៗ៖

១)ត្រូវចាត់វិធានការទប់ស្កាត់ភ្លើង ឆេះ ព្រៃ និងការដុត សំរាម សំ ណល់រឹងនៅតាមទីចំហ ការឆេះ នៅ តាម ទីលាន ចាក់ សំរាម។

២) ត្រូវចាត់វិធានការទប់ស្កាត់ការហុយ ធូលីពីការ ដ្ឋាន សំណង់ និង ការដ្ឋានកែលម្អហេដ្ឋា រចនា សម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។

៣) សម្អាតអនាម័យ នៅតាមដងផ្លូវ និងទីសាធារណៈ។

៤)ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្ជ្រាំង និង សំណល់ កសិកម្មផ្សេងៗទៀត៕SN-ពុទ្ធិរៈ

ខាងក្រោមនេះជាសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈរបស់ក្រសួងបរិស្ថាន៖

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង