មន្រី្តជាន់ខ្ពស់ក្រសួងអប់រំ៖ «សន្តិភាពផ្ដល់ឱកាសគ្រប់បែបយ៉ាង  និងស្នើនិស្សិតខិតខំរៀនសូត្រ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ»  

(ភ្នំពេញ)៖ លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៏ថា ប្រទេសយើងមានសុខសន្តិភាពនិរន្តរភាពពេញលេញបរិបូណ៍ ហើយអាចធ្វើឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានឱកាសប្រកបមុខរបរទទួលទាន រៀនសូត្រ សិក្សាស្រាវជ្រាវធ្វើអាជីវកម្ម សេវាកម្ម និងផលិតគ្រប់បែបយ៉ាង ដើម្បីធានាបាននូវសុខុមាលភាពនិងជីវភាពរស់នៅសមរម្យព្រមទាំងមានចំណេះដឹងចំណេះធ្វើ និងគុណភាពគ្រប់គ្រង ដើម្បីឈានទៅ ប្រកួតប្រជែងជាមួយបណ្តាលប្រទេសក្នុងតំបន់ និងអន្តរជាតិ។ លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំថ្លែងបែបនេះ នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត នាព្រឹកថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២០ ។

 

លោក មានប្រសាសន៏បន្តថា កិច្ចខំប្រឹងប្រែងទាំងអស់របស់សាកលវិទ្យាល័យវិទ្យាសាស្ត្របង្កើតបាននូវសមិទ្ធផលដ៏ធំធេងក្នុងការចូលរួមជាមួយនឹងរាជដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានយុវជនជំនាន់ថ្មីសម្រាប់អភិវឌ្ឍន៍ប្រទេស និងជាទម្រគ្រឹះដ៏រឹងមាំរបស់ជាតិ ហើយក៏ជាប្រភពមិនចេះរីងស្ងួតដល់ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនាពេលបច្ចុប្បន្ននិងក៏ដូចជាអនាគត ជាពិសេសបានជួយដល់និស្សិតក្រីក្រដែលគ្មានលទ្ធភាពសិក្សានៅឧត្តមសិក្សាបានចូលសិក្សានៅឧត្តមសិក្សាតាមរយៈអាហារូបករណ៍ ។

បើតាមអ្នកស្រី ធី សុវណ្ណថា ម្ចាស់គម្រោងអាហារូបករណ៍និសិ្សត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត បានឲ្យដឹងដែរថាវិស័យអប់រំ គឺជាវិស័យអាទិភាពមួយក្នុង ចំណោមវិស័យអាទិភាពផ្សេងទៀត ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ ដោយមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងតំរូវការទីផ្សារការងារ និងការប្រកួតប្រជែងគុណភាពក្នុងតំបន់ ក៏ដូចជាលើឆាកអន្ដរជាតិ។  

ដូចពាក្យស្លោកមួយឃ្លាពោលថា “ទំពាំងស្នងឬស្សី យុវជនប្រុស ស្រីស្នងនគរ” សង្គមមួយរីកចំរើនទៅបាន និងមាននិរន្តភាពគឺអាស្រ័យលើប្រភពនៃធនធានមនុស្ស ដែលផ្តើមចេញពីថ្នាលបណ្តុះវិជ្ជាប្រកបទៅដោយចំណេះដឹង សមត្ថភាព និងគុណធម៌។ ក្នុងនាមជាម្ចាស់គម្រោងអាហារូបករណ៍និស្សិត នឹងបន្តផ្តល់អាហារូបករណ៍សិក្សាដោយឥតបង់ថ្លៃចំនួន១០០០កន្លែងជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសដល់និស្សិតក្រីក្រមកពីបណ្តាខេត្តនានាទូទាំងប្រទេស ឱ្យទទួលបានការសិក្សានៅថ្នាក់ឧត្តមសិក្សា និងសម្រួលដល់ការស្នាក់នៅនិសិ្សតផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង