សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការចំនួនពីរដើម្បីបង្កើតឱ្យមានយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋ

(ភ្នំពេញ) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញសារាចរណែនាំទៅដល់ក្រសួងស្ថាប័ន ទាំងអស់នៅកម្ពុជា ត្រូវបង្កើតឱ្យមានយន្តការប្រកដោយប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រង គ្រោះមហន្តរាយនៅក្នុងក្រសួងស្ថាប័នរបស់ខ្លួន។

យោងតាមសារាចររបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដែល Swift News ទទួលបានមុននេះ បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល បានសង្កេតឃើញថា ក្រសួង ស្ថាប័នមួយចំនួនបានបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួនរួចហើយ ក៏ប៉ុន្តែនៅមានក្រសួង ស្ថាប័នមួយចំនួនទៀតមិនទាន់បានបង្កើតយន្តការនេះនៅឡើយទេ។

តាមរយៈសារាចរដដែលនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អនុលោមតាមមាត្រា៨នៃច្បាប់ស្ដីពីការ គ្រប់គ្រងគ្រោះមហន្តរាយ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងនិង សម្របសម្រួលការងារគ្រប់គ្រងគ្រោះ មហន្តរាយ រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការចំនួនពីរ៖

១- គ្រប់ក្រសួង ស្ថាប័នត្រូវបង្កើតឱ្យមានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយដែលជាយន្តការគ្រប់គ្រងគ្រោះ មហន្តរាយនៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីបំពេញមុខងារជាសេនាធិការផ្ទាល់ដល់រដ្ឋមន្ត្រីនិងប្រធានស្ថាប័ន ដែលជាអនុប្រធានឬជាសមាជិកបើស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលើការងារដឹកនាំគ្រប់គ្រង គ្រោះមហន្តរាយក្នុងវិស័យជំនាញរបស់ខ្លួន ដោយសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

២. គ្រប់ក្រសួង ស្ថាប័នត្រូវចាត់ឱ្យមានមន្រ្តីបង្គោលដើម្បីសម្របសម្រួលនិងធ្វើការប្រាស្រ័យទាក់ទង
ជាប្រចាំជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង