AFC U23 2020: ម្ចាស់ជើងឯក អូសបែកគីស្ថានឡើង ទោះចាញ់ ចំនែកអ៊ីរ៉ង់ធ្លាក់ ទោះបីឈ្នះ

(ថៃ)៖ ក្រុមបាល់ទាត់យុវជនអូសបែកគីស្ថាន ដែលជាម្ចាស់ជើងឯក ឡើងទៅវគ្គបន្តហើយ ទោះចាញ់ កូរ៉េខាងត្បូង ១ទល់នឹង២ យ៉ាងណាក៏ដោយការប្រកួតបាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំ ជើងឯកអាស៊ី ២០២០ ក្នុងពូល Bយប់នេះ។

លេងបាន៥នាទីកូរ៉េខាងត្បូងដែលឡើងទៅហើយនោះផ្តើមនាំមុខមុន ដោយគ្រាប់បាល់កីឡាករ Jung Seung-won ប៉ុន្តែនាទីទី២១ កីឡាករ Abdixolikov ស៊ុតបញ្ចូលទីឱ្យអូសបែកគីស្ថានតាមស្មើ។ យ៉ាងណាក៏ដោយនាទីទី៧១ កីឡាករ Oh Se-hun ស៊ុតគ្រាប់ជ័យជំនះឱ្យកូ៉រ៉េខាងត្បូង។

ថ្ងៃនេះដែរ ក្រុមយុវជនអ៊ីរ៉ង់ ធ្លាក់ពីការប្រកួត ទោះបីជាឈ្នះចិន យ៉ាងណាក៏ដោយ ដោយសារគ្រាប់បាល់តិចជាងក្រុមលេខ២ អូសបែកគីស្ថាន។ មួយគ្រាប់របស់អ៊ីរ៉ង់កើតឡើងដោយសារគ្រាប់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Noorafkanនាទីទី៨៧។

មកដល់ពេលនេះក្រុមដែលឡើងទៅដល់វគ្គ៨ក្រុមចុងក្រោយហើយ រួមមាន អូស្ត្រាលី ថៃ កូរ៉េខាងត្បូង និងអូសបែកកីស្ថាន៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង