វិនិយោគជាមួយធនាគារអេស៊ីលីដា​ ភីអិលស៊ី​ នឹងទទួលបានអត្ថប្រយោជន៍ធំៗ៤​ ថែមទាំងក្លាយជាម្ចាស់ស្ថាប័នធំ​ជាងគេ​នៅកម្ពុជា​

(ភ្នំពេញ)៖ «អត្ថប្រយោជន៍ដែលទទួលបានគឺ ទី១. ភាគលាគដែលនឹងធ្វើការបែងចែក, ទី២. ងាយស្រួល​ក្នុង​ការ​ជួញ​ដូរ​, ទី៣. រួមចំណែករីកចម្រើនជាមួយស្ថាប័ន ដែលរីកចម្រើន, និងទី៤. គាត់ជាម្ចាស់​…កាលណាគាត់ជាម្ចាស់ គាត់បង្គាប់បញ្ជាឲ្យពួកខ្ញុំធ្វើអី ខ្ញុំធ្វើតាមពួកគាត់..ក្នុងនាមគាត់ជា​ភាគ​ហ៊ុកនិករបស់ធនាគារអេស៊ីលីដា ភីអិលស៊ី»។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងសិក្ខាសាលាស្តីពីធនាគារ អេស៊ីលីដា ភីអិលស៊ី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ។

ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលគ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង ជាសាធារណៈ យ៉ាងយូរនៅត្រឹមខែមេសា ឆ្នាំ២០២០ខាងមុខ ហើយការចុះឈ្មោះបើកគណនីជួញដូរ និងអត្តសញ្ញាណវិនិយោគិន បានចាប់ផ្តើមហើយ សម្រាប់អ្នកដែលមានបំណងទិញភាគហ៊ុនរបស់ធនាគារដ៏ធំ និង​ឈាន​មុខគេនៅកម្ពុជា។

សម្រាប់វិនិយោគិន អតិថិជន ក៏ដូចជាសាធារណជន ដែលមានបំណងទិញភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនឹងគ្រោងបោះផ្សាយលក់នៅលើផ្សារមូលបត្រកម្ពុជា នាពេលដ៏ឆាប់ៗខាងមុខនេះ អាចបើកគណនីជួញដូរ និងអត្តសញ្ញាណវិនិយោគិន ដែលមានបម្រើនៅទីនេះ(វិទ្យាស្ថានពាណិជ្ជ​សាស្ត្រ អេស៊ីលីដា) និងនៅអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដែលមាន អសយដ្ឋាននៅ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រសិនបើមិនមានគណនីជួញដូរនោះ មិនអាចចូលរួមវិនិយោគជាមួយធនាគារអេស៊ីលីដា បានឡើយ។

សូមជម្រាបថា បច្ចុប្បន្ន​ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារទីមួយរបស់ប្រទេសកម្ពុជា ដែលបានពង្រីកនៅក្នុងតំបន់ទៅប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា និងជាធនាគារឈានមុខក្នុងវិស័យឌីជី​ថល​ ដែលមានចំនួនអ្នកប្រើប្រាស់សេវាធនាគារឌីជីថលច្រើនជាងគេបំផុត (អ្នកប្រើប្រាស់អេស៊ីលីដាទាន់ចិត្ត មានចំនួនច្រើនជាង១លាននាក់)៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង