ចា​ប់ពីពេលនេះទៅ​ អតិថិជនអាចផ្ទេរ​ប្រាក់ពីគណនី​ធនាគារ អេស៊ីលីដា​ និងអេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ​ទៅ​គណនី​វីង​ បានហើយ​

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត) និង​ធនាគារ​ឯក​ទេស វីង (​ខេម​បូឌា​) លីមីធីត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ប្រកាស​ជា​សាធារណៈ ស្តី​អំពី​ការ​ដាក់ ​ឲ្យ​ដំណើរការ​សេវា​ផ្ទេរ​ប្រាក់ រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ​ឯកទេស វីង (ខេមបូឌា) លីមី​ធីត​។

ពិធី​ដាក់​ឱ្យ​ដំណើរការ​សេវា​ផ្ទេរ​ប្រាក់​នេះ មាន​ការ​ចូល​រួម​ពី​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុន​រូយ៉ាល់​គ្រុប​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​របស់​ស្ថាប័ន​ទាំង​ពីរ។

កិច្ច​សហ​ប្រតិបត្តិការ​រវាង​ធនាគារ​ទាំង​ពីរ គឺ​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ជូន​ដល់​អតិថិជន ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ៖

1. ផ្ទេរ​ប្រាក់ រវាង​គណនី​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​គណនី​វីង
2. ផ្ទេរ​ប្រាក់ រវាង​គណនី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​គណនី​វីង

ដូច្នេះ លោកអ្នកអាចផ្ទេរប្រាក់ (ពីគណនីធនាគារ ឬគណនីទាន់ចិត្ត) ទៅគណនីវីង តាមរយៈសេវាអេស៊ី​លីដាទាន់ចិត្ត បានយ៉ាងងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង