ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ខែមករា ខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានចំនួន៥របស់កម្ពុជា ចុះត្រជាក់ដល់១៧អង្សាសេ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់នឹងរំកិលចុះមកក្រោម ជាមួយនឹងខ្យល់មូសុងឦសាន មានឥទ្ធិពលបង្គួរលើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យ៖

១៖ ចាប់ពីថ្ងៃទី១៥-១៧ ខែមករា៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី និងប៉ៃលិន មានធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ដោយ៖

* សីតុណ្ហភាពអប្បបរមា មានពី១៧-២០អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី២៩-៣២អង្សាសេ

២៖ តំបន់វាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី២០-២២អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ

៣៖ តំបន់មាត់សមុទ្រ៖

* សីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង