សម្តេចប្រធានរដ្ឋសភាទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋសភាវៀតណាមនៅប្រទេសអូស្រ្តាលី

(អូស្ដ្រាលី)៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៨ នៅប្រទេសអូស្ត្រាលីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយលោកជំទាវ តុង ធីហ្វុង អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៥ ខែមករា នៅវិមានរដ្ឋសភា អូស្រ្តាលី។

ក្នុងជំនួបនេះ លោកជំទាវអនុប្រធានរដ្ឋសភាវៀតណាម បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅបំពេញទស្សនកិច្ចនិងចូលរួមក្នុងកិច្ចមួយចំនួន ដែលសភាវៀតណាម រៀបចំធ្វើនៅក្នុងឆ្នាំ២០២០នេះ មានកិច្ចប្រជុំសមាជិកសភាស្រ្តីវៀតណាមនិងកម្ពុជា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ និងកិច្ចប្រជុំទល់មុខអាស៊ាន អាយប៉ា។

តាមរយៈសម្តេចប្រធានរដ្ឋសភា លោកជំទាវ តុង ធីហ្វុង ក៍បានអញ្ជើញសមាជិសភាកម្ពុជា ចូលរួមកិច្ចប្រជុំ មួយចំនួនទៀតនៅក្នុងឆ្នាំ២០២០ នោះដែរ មានកិច្ចប្រជុំស្តីពីវប្បធម៌ និងអប់រំ សេដ្ឋកិច្ចជាដើម។ លោកជំទាវ អនុប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF)របស់សភាកម្ពុជាកាលពីឆ្នាំ២០១៩ មានលក្ខណៈល្អណាស់ គឺល្អទំាងខ្លឹមសារនិងការរៀបចំកិច្ចប្រជុំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើររបស់ភាគីវៀតណាមដោយបានប្រគល់ភារកិច្ចជូនក្រុមការងារដើម្បីធ្វើទំនាក់ទំនងជាភាគីវៀតណាមបន្ត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីរីករាយចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច   ពាណិជ្ជកម្ម    និងវិនិយោគ ដែលប្រទេសយើងទំាងពីរសម្រេចបាន ក្នុងប៉ុន្មានឆ្នំាចុងក្រោយនេះ។  ជាពិសេសចំពោះការកើនឡើង នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានទំហំទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លា ក្នុងឆ្នំា២០១៩ និងឈានទៅ សម្រេចបាន ៥ពាន់លានដុល្លា ក្នុងពេលដ៏ខ្លីខាងមុខ។ចំពោះកិច្ចសហប្រតិបត្តិការសភាប្រទេស ទំាងពីរវិញ មានលក្ខណៈល្អប្រសើរណាស់គឺរដ្ឋសភាទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកនៅលើ វេទិកាអន្តរសភានានា ដូចជាការចូលរួមកិច្ចប្រជុំAPPF ក្នុងប្រទេសអូស្រ្តាលីនេះ ជាដើម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៏ថារដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា វាយតំលៃខ្ពស់ ចំពោះតួនាទីរបស់រដ្ឋសភាវៀតណាម ជាប្រធានអាយប៉ាលើកទី៤១ ហើយត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិកាណ៍នេះ និងកិច្ចប្រជុំពាក់ព័ន្ធផេ្សងៗទៀត ដើម្បីរួមចំណែកឲ្យ រដ្ឋសភាវៀតណាម ក្នុងនាមជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង