ស៊ីដនី៖ បារាំងយឺតពេល៩ខែក្នុងការផលិតនាវាមុជទឹកតាមកិច្ចសន្យាឲ្យអូស្ត្រាលី

មន្ត្រីការពារជាតិរបស់ប្រទេសអូស្ត្រាលីបានប្រកាសថា ក្រុមហ៊ុន Naval Group របស់ប្រទេសបារាំង បានយឺតពេលវេលាចំនួន០៩ខែកន្លងមកហើយ គិតត្រឹមថ្ងៃពុធ ទី១៥ ខែមករានេះ ក្នុងការផលិតនាវាមុជទឹកអោយប្រទេសអូស្ត្រាលីទៅតាមកិច្ចសន្យា ដែលនេះបើយោងតាម Reuters ។

សូមបញ្ជាក់ជូនថា អូស្ត្រាលីបានចំណាយទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹង៣៥ពាន់លានដុល្លារអាមេរិក ក្នុងការទិញនាវាចម្បាំងពីក្រុមហ៊ុន Naval Group របស់ប្រទេសបារាំង ប៉ុន្តែរហូតមកដល់ពេលនេះ បារាំងមិនទាន់ប្រគល់នាវាចម្បាំងអោយអូស្ត្រាលីទៅតាមកិច្ចសន្យាទេ ។

មន្ត្រីការពារជាតិអូស្ត្រាលីដដែលបានបន្តថា អូស្ត្រាលីបានផ្តល់ប្រាក់ចំនួន៣៩៦លានអូស្ត្រាលីដល់ក្រុមហ៊ុនបារាំងរួចហើយ ក្នុងចំណោមទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹង៣៥ពាន់លានដុល្លារអាមេរិក ត្រូវទិញនាវាមុជទឹកចំនួន១២គ្រឿង ដែលត្រូវបានចុះហត្ថលេខាចាប់តាំងពីឆ្នាំ២០១៦កន្លងទៅ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង