ប៉ារីស៖ សម្ព័ន្ធមិត្តអាមេរិកចោទប្រកាន់អ៊ីរ៉ង់ពីបទរំលោភពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

Reuters ឲ្យដឹងថា ប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងជាប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ បានចេញសេចក្តីប្រកាសរួមមួយ កាលពីថ្ងៃអង្គារ ទី១៤ ខែមករានេះ ក្នុងការចោទប្រកាន់អ៊ីរ៉ង់ពីបទរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។

ក្រោយពីបានទទួលដំណឹងពីការចោទប្រកាន់នេះ លោក ម៉ូហាម៉ាត់ ចាវ៉ាដ សារីហ្វ (Mohammad Javad Zarif) បានគម្រាមថា ប្រទេសជាសម្ព័ន្ធមិត្តអាមេរិក រួមទាំងអាមេរិកផងដែរ នឹងទទួលបានផលវិបាកធ្ងន់ធ្ងរបំផុត ប្រសិនបើប្រទេសទាំងនេះ នៅតែបន្តដាក់គម្នាបលើអ៊ីរ៉ង់ ។

សូមបញ្ជាក់ជូនថា បារាំង អង់គ្លេស និងអាល្លឺម៉ង់ នឹងចាប់ផ្តើមបើកយន្តការដោះស្រាយវិវាទនៅអ៊ីរ៉ង់ ក្នុងបំណងអូសទាញអ៊ីរ៉ង់អោយចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ ហើយប្រសិនបើអ៊ីរ៉ង់មិនចូលទេ ប្រទេសទាំងបីនឹងស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអោយដាក់ទណ្ឌកម្មទាំងស្រុងលើអ៊ីរ៉ង់ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង