ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជានា​យក​ ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) គោរព​ជូនពរ​សម្តេច​ក្រឡាហោម ស ខេង​

(​ភ្នំពេញ​)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជានា​យក​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ព្រមទាំង​មន្ត្រីរាជការ និង​បុគ្គលិក​ក្រោម​ឱវាទ​ទាំងអស់ សូម​គោរព​ជូនពរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងឱកាស​ប្រារព្ធ​ខួបកំណើត​គម្រប់ ៦៩​ឆ្នាំ ឈានចូល ៧០​ឆ្នាំ​។​

​សម្តេច​ក្រឡាហោម ស ខេង កើត​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​១៩៥១ ក្នុង​គ្រួសារ​កសិករ ដែលមាន​លោកឪពុក ស ថិ​ត និង​អ្នក​ម្តាយ ម៉ក់ សែម ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ស្អាត ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

​ពី​កូន​កសិករ​មួយរូប ដែល​ឧស្សាហ៍​ព្យាយាម និង​តស៊ូ​អត់ធ្មត់​គ្រប់​កាលៈទេសៈ​នៃ​ការលំបាក ជា​សត្យានុម័ត ក្នុង​ឆាកជីវិត សម្តេច​ក្រឡាហោម ស ខេង បាន​លះបង់​យ៉ាង​ធំធេង ចូលរួម​ក្នុង​ចលនា​តស៊ូ​ប្រយុទ្ធប្រឆាំង​ខ្មាំងសត្រូវ ក្នុង​បុព្វហេតុ​រំដោះជាតិ មាតុភូមិ និង​ប្រជាជន ប្រកបដោយ​ឆន្ទៈ​ស្នេហា​ជាតិ​ដ៏​មោះមុត រហូត​ត្រូវបាន​គណបក្ស និង​រាជរដ្ឋាភិបាល ផ្តល់​សេចក្តីទុកចិត្ត ប្រគល់​ភារកិច្ច​ក្នុង​ជួរ​ថ្នាក់ដឹកនាំ ព្រមទាំង​ត្រូវបាន​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់​
​ជឿជាក់ និង​បោះឆ្នោត​ជ្រើសតាំង​ជា​អ្នកតំណាង​របស់ខ្លួន​។​

​ក្នុងនាម​ជា​ឥស្សរជន​ជាន់ខ្ពស់​មួយរូប សម្តេច​ក្រឡាហោម ស ខេង គឺជា​ថ្នាក់ដឹកនាំ​ប្រកបដោយ​ព្រហ្ម​វិហារធម៌ គតិបណ្ឌិត និង​ទស្សនវិស័យ​វែងឆ្ងាយ ដែល​តែង​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គួរ​គោរព​សរសើរ និង​ជា​គំរូ​ដឹកនាំ​ប្រកបដោយ​គុណធម៌ សម្រាប់​មន្ត្រីក្រោមឱវាទ​គ្រប់ៗ​រូប និង​ជាទីគោរព​ស្រលាញ់​នឹករលឹក​ពី​ប្រជាពលរដ្ឋ​គ្រប់ទិសទី​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង