បារាំង​ចង់វិនិយោគព្រលាន​យន្តហោះខ្នាតតូច​ នៅខេត្តបាត់ដំបង​

(បាត់ដំបង)៖ អ្នកវិនិយោគិន និងជាអ្នកបើកយន្តហោះ (Pilot) ជនជាជាតិបារាំង មានបំណងចង់មក​វិនិយោគទុនលើវិស័យអាកាសចរនៅខេត្តបាត់ដំបង។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាមួយលោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅ​សាលាខេត្តបាត់ដំបង។

គោលបំណបងនៃជំនួបពិភាក្សានេះគឺ លោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) បានធ្វើបទបង្ហាញអំពីគម្រោងជូន ឯកឧត្តម អភិបាលខេត្ត ហើយលោកមានបំណងមកវិនិយាគលើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច។ លោកបន្តថានេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើនក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបង មានដំណើរការឡើងវិញ។ ឯកឧត្តម បានបន្តទៀតថា បើគម្រោងនេះទទួលបានជោគជ័យគឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរណ៍ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញ និងតាម​បណ្តាខេត្តមួយចំនួនទៀត៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង