AFC CHAMPION LEAGUE: ក្លិបហ្វីលីពីន Ceres Negro និងក្លិបបាល់ទាត់ឥណ្ឌូនេស៊ី Bali United ឡើងទៅជុំទី២

(អាស៊ាន)៖ ក្លិបបាល់ទាត់ប្រទេសហ្វីលីពីន Ceres Negros ទម្លាក់ក្លិបសហភាពមីយ៉ាន់ម៉ា Shan United ពេញពីការប្រកួតជម្រុះជុំទី១តំបន់អាស៊ីខាងកើត នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លិបកំពូលអាស៊ី ២០២០ (AFC Champion League) ក្នុងលទ្ធផល ៣ទល់នឹង២ ថ្ងៃនេះ។

បីគ្រាប់របស់ម្ចាស់ផ្ទះ Ceres Negros កើតឡើងដោយកីឡាករ Robert Waly Lopez Mendy នាទីទី៥ និងពីរគ្រាប់ទៀតដោយកីឡាករ Jordan Webb និង Porteria ខណៈដែលពីរគ្រាប់របស់ Shan United ធ្វើបានសម្រេចដោយកីឡាករ Zim Min Tun និងកីឡាករ Maximin

ថ្ងៃជាមួយគ្នានេះដែរ ក្រុមបាល់ទាត់ដែលស្ថិតនៅលីហ្គកំពូលឥណ្ឌូនេស៊ី Bali United បានឡើងទៅជុំទី២ដែរ ក្រោយឈ្នះ Tampines Rover ៥ទល់នឹង៣ ក្នុងម៉ោងបន្ថែម បន្ទាប់ពីស្មើគ្នា ៣ទល់នឹង៣ ក្នុង៩០នាទីធម្មតា។

ការប្រកួតជម្រុះជុំទី២ ក្លិបបាល់ទាត់ Ceres Negros ត្រូវប្រកួតជាមួយក្លិបបាល់ទាត់ប្រទេសថៃ Port United និងBali United ប្រកួតជាមួយ Melbourne Victory នៅថ្ងៃទី២១ ខែមករា ចំនែកពីប្រកួតទៀត ក្លិបម៉ាឡេស៊ី Kedah ប្រកួតជាមួយក្លិបហុងកុង Tai Po និង Briram ប្រកួតជាមួយ Ho Chi Minh City។

ក្លិបបាល់ទាត់ទាំង៨ខាងលើនេះ ប្រសិនបើកក្លិប៤ណាឈ្នះ នឹងឡើងទៅជុំ Play-off ជាមួយក្លិប កូរ៉េខាងត្បូង FC Seoul, Shanghai (ចិន) , FC Tokyo និង Kashima Antlers របស់ជប៉ុន ដោយត្រូវលេងនៅថ្ងៃទី ២៨ ខែមករា ខាងមុខ។ ក្លិប៤ណាដែលឈ្នះក្នុងវគ្គនេះ បានឡើងទៅលេងវគ្គចែកពូលបន្ត៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង