AFC U23 2020: អូស្ត្រាលី និងថៃ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីស្មើរៀងៗខ្លួន

(ថៃ)៖ ក្រុមបាល់ទាត់យុវជនអូស្ត្រាលី អាយុក្រោម២៣ឆ្នាំ បានឡើងទៅលេងក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី ក្រោយស្មើបារ៉ែន ១ទល់នឹង១ យប់ថ្ងៃអង្គារ៍នេះ។

ជំនួបនេះលេងបាន៣៤នាទី អូស្ត្រាលី ស៊ុតបញ្ចូលទីនាំមុខមុនដោយកីឡាករ Reno Piscopo ប៉ុន្តែជិតចប់តង់ទី១ កីឡាករ Mohamed Jasim Marhoon រកគ្រាប់ស្មើឱ្យបារ៉ែន។ តង់ទី២គ្មានគ្រាប់បាល់។

ក្នុងពូល A នេះដែរ ម្ចាស់ផ្ទះថៃ កក់កៅអីវគ្គ៨ក្រុមចុងក្រោយដែរ បន្ទាប់ពីស្មើអ៊ីរ៉ាក់ ១ទល់នឹង១។ ថៃជាអ្នកនាំមុខ ដោយគ្រាប់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករJaroensak Wonggorn តែនាទីទី៤៩ អ៊ីរ៉ាក់ តាមស្មើដោយកីឡាករ Mohammed Nassif។

ក្រោយលេងបីប្រកួតម្នាក់ អូស្ត្រាលីលេខ១ មាន៥ពិន្ទុ ថៃលេខ២ មាន៤ពិន្ទូ អ៊ីរ៉ាក់មាន៣ពិន្ទុ និងបារ៉ែន មាន២ពីន្ទុ។

វគ្គ៨ក្រុមចុងក្រោយថ្ងៃទី១៨ ខែមករា ម្ចាស់ផ្ទះថៃ ត្រូវប្រកួតជាមួយក្រោមលេខ១ពូល B ចំនែកអូស្ត្រាលីប្រកួតជាមួយក្រុមលេខ២ពូល B។ ពាននេះនឹងបញ្ចប់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ខាងមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង