​កម្ពុជាបើកឲ្យក្រុមហ៊ុនជាតិ-អន្តរជាតិ​ប្រកួតប្រជែងគ្នា​ ដើម្បីទទួលបាន​អាជ្ញាបណ្ណស្វែងរុករករ៉ែ ​នៅតំប​ន់សម្បទាន​ចំនួន​ ៨ទីតាំង​

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យក្រុមហ៊ុនជាតិ និងអន្តរជាតិ ដាក់ពាក្យប្រកួតប្រជែង សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករករ៉ែចំនួន ៨ទីតាំង។

សេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៤ ខែមករានេះ បានឲ្យដឹងថា តំប​ន់សម្បទាន​ស្វែងរុករករ៉ែចំនួន០៨តំបន់ ដូចមានភ្ជាប់ជូន “ផែនទីទីតាំង និងកូអរដោណេ” ត្រូវបានប្រកាស​បើក​ឱ្យ​ដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង​១៧:០០នាទី។

តំបន់សម្បទានស្វែងរុករករ៉ែ ដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមាន៖

១. តំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
២. តំបន់ភ្នំនទោង ស្រុកជ័យសែន ខេត្តព្រះវិហារ
៣. តំបន់ភ្នំច្រាច​ ស្រុកឆែប និងស្រុកសែនជ័យ ខេត្តព្រះវិហារ
៤. តំបន់ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
៥. តំបន់ខ្វាវខាងកើត ឃុំខ្វាវ ខេត្តសៀមរាប និងឃុំស្រែយ៉ាង រណសិរ្ស ខេត្តព្រះវិហារ
៦. តំបន់ខ្វាវខាងលិច ឃុំខ្វាវ ឃុំតាសៀម និងឃុំស្វាយលើ ខេត្តសៀមរាប
៧. តំបន់ព្រែកខ្លុង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
៨. តំបន់អូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង