សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ កុំ​ឲ្យ​ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ តែ​ត្រូវ​ចាត់ទុក​អ្នកសារព័ត៌មាន ជា​ដៃគូ ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​អភិវឌ្ឍ​

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ កុំ​ឲ្យ​ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ តែ​ត្រូវ​ចាត់ទុក​អ្នកសារព័ត៌មាន ជា​ដៃគូ ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​អភិវឌ្ឍ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​ស្ថាប័ន​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ត្រូវមាន​យន្តការ​មួយ ក្នុងការ​បញ្ចេញ​ព័ត៌មាន​។ ចំណុច​នេះ ស្ថាប័ន​មួយចំនួន បានធ្វើ​រួចហើយ​។ ក្នុងនោះ រដ្ឋមន្ត្រី​ក្នុង​ក្រសួង ឬ​អភិបាល​រាជធានី​ខេត្ត ត្រូវជា​អ្នកទទួលខុសត្រូវ ក្នុងការ​បញ្ចេញ​ព័ត៌មាន ដូចជា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល សម្តេច ទៀ បាញ់ និង​សម្តេច​ក្រឡាហោម ស ខេង ចេញ​មកពី​ប្រជុំ បាន​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល និង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ កុំ​ឲ្យ​ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ​។ តែ​ត្រូវ​ចាត់ទុក​អ្នកសារព័ត៌មាន ជា​ដៃគូ ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​អភិវឌ្ឍ​។​

​សូម​រម្លឹកថា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​នូវ​ពាក្យស្លោក ដែលជា​យ័ន្ត​ការពារ​អ្នកសារព័ត៌មាន​ថា «​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​»​។​

​នៅ​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន សរុប​ជិត ៦​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន​។​

​នេះ​គឺជា​លើក​ទី​៤ ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស ក្នុង​ពិធី​ជួបជុំ ពិសា​អាហារ​សាមគ្គី ជាមួយ​អ្នកព័ត៌មាន ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង