សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង​នូវ​ព្រឹត្តិការណ៍​សំខាន់​ចំនួន ៨ ចំណុច នៅក្នុង​ខែមករា​!

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នូវ​ព្រឹត្តិការណ៍​សំខាន់ ចំនួន ៨​ចំណុច ដែល​បាន​កើតឡើង នៅក្នុង​ខែមករា​។​

​ព្រឹត្តិការណ៍​សំខាន់​ទាំង ៨ ចំណុច​នោះ រួមមាន​៖
​ទី​១-​ថ្ងៃទី​៧​មករា ឆ្នាំ​១៩៧៩ ថ្ងៃជ័យ​ជម្នះ ផ្តួលរំលំ​ខ្មែរក្រហម​
​ទី​២-​ថ្ងៃទី​៨​មករា ឆ្នាំ​១៩៧៩ សម្តេច​តេ​ជោ ក្លាយជា​រដ្ឋមន្ត្រីការបរទេស​វ័យក្មេង​បំផុត លើ​ពិភពលោក​
​ទី​៣-​ខួប​លើក​ទី​៣៥ នៃ​ការ​ក្លាយខ្លួនជា​នាយករដ្ឋមន្ត្រី ក្នុង​វ័យ ៣២​ឆ្នាំ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥​។​
​ទី​៤-​ខួប ៣២​ឆ្នាំ នៃ​ការចរចា​រវាង​សម្តេចព្រះ សីហនុ និង​ហ៊ុន សែន លើក​ទី​២ នៅ​ថ្ងៃទី​២០-២១ ខែមករា ឆ្នាំ​១៩៨៨ នៅ​សាំង​សេ​ម៉ាំង​អង់គ្លេស នៅ​ប្រទេស​បារាំង​។
​ទី​៥-​ខួប​លើក​ទី​២៤ នៃ​ការចាប់ផ្តើម​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ដោយ​ចាប់ផ្តើម​នៅ​តំបន់​ឱ​រ៉ា​ល់ ដឹកនាំ​ដោយ​លោក កែវ ពង្ស នៅ​ខែមករា ឆ្នាំ​១៩៩៦
​ទី​៦-​ខួប​លើក​ទី​៤៤ នៃ​ការ​ប្រែក្លាយ​ពី​ខ្លួន​ក​ម្លោះ ទៅជា​អ្នកមាន​ភរិយា គឺ​ថ្ងៃ​រៀបការ​របស់ខ្ញុំ នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​១៩៧៦
​ទី​៧-​ខួប​លើក​ទី​២០ ដែល​បាន​ក្លាយជា​ជីតា​របស់​ចៅស្រី លើកដំបូង​។ ពីមុន​ប្រែក្លាយ​ពី​ក​ម្លោះ ទៅជា​អ្នកមាន​ភរិយា ហើយ​ក្រោយមក នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០០០ សម្តេច​តេ​ជោ បាន​ក្លាយជា​ជីតា​របស់​ចៅស្រី លើកដំបូង​។​
​ទី​៨-​កូនប្រុស​ស្រី​របស់សម្តេច ៤​នាក់ បាន​រៀបការ​នៅក្នុង​ខែមករា​

​សូម​រម្លឹកថា នៅ​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន សរុប​ជិត ៦​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន​។​

​នេះ​គឺជា​លើក​ទី​៤ ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស ក្នុង​ពិធី​ជួបជុំ ពិសា​អាហារ​សាមគ្គី ជាមួយ​អ្នកព័ត៌មាន ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង