ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបប្រចាំឆ្នាំលើកទី៤ ជាមួយអ្នកសារព័ត៌មាន

ប្រសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបប្រចាំឆ្នាំលើកទី៤ ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នាទីក្រុងកោះពេជ្រ៖

សម្តេចតេជោ ហ៊ុន សែន៖ សូមអ្នកសារព័ត៌មាននិងអ្នកចូលរួមក្នុងជំនួបគ្នាថ្ងៃនេះសូមជួបប្រទះតែសេចក្ដីសុខក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន៖ ការជួបជុំរបស់យើងថ្ងៃនេះ សំដៅពង្រឹងការងារពាក់ព័ន្ធនឹងវិស័យព័ត៌មានដើម្បីពង្រឹងការអភិវឌ្ឍកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន៖ កោតសរសើរដល់ក្រសួងព័ត៌មានដែលបានរៀបជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្ដេច តាំងពីឆ្នាំទី១ ដល់ឆ្នាំ៤។

សម្តេចតេជោ ហ៊ុន សែន៖ថ្លែងអំណរគុណចំពោះការជូនពរ សម្ដេច ក្នុងឱកាសខួប៣៥ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្ដេច នាថ្ងៃទី១៤ មករា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន៖ ជំនួបជាមួយអ្នកសារព័ត៍មានដែលធ្វើឡើងនៅថ្ងៃនេះជារឿងចៃដន្យ មិនមែនជាការរៀបចំដើម្បីអបអរខួបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីខួប ៣៥ ឆ្នាំរបស់សម្តេចនោះទេ។

សម្តេចតេជោ ហ៊ុន សែន៖ ខែមករានេះគឺមានព្រឹត្តិការពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ចំនួន ៨។

សម្តេចតេជោ ហ៊ុន សែន៖ សូមអ្នកវិភាគទាំងឡាយផ្តល់សុភវិនិច្ឆ័យ ហើយកុំទាញយកប្រធាននេះ ឲ្យក្លាយជាបញ្ហារបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន៖ ចម្លើយនៃសំណួរតើ នៅពីក្រោយហ៊ុន សែន ជាអ្នកណា? ចម្លើយគឺ ក្រោយ ហ៊ុន សែន គឺហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើកម្ពុជាគ្មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចនោះទេ ស្ថាប័នសារព័ត៌មានដែលបានករកើតឡើងនឹងរលាយបាត់ទៅវិញដោយឯកឯង។

សម្តេចតេជោ ហ៊ុន សែន៖ សូមអរគុណដល់បណ្ដាក្រុមហ៊ុនឯកជនដែលរួមចំណែកធ្វើឲ្យមានការរស់រានមានជីវិតនៃប្រព័ន្ធផ្សព្វផ្សាយ។

សម្តេចតេជោ ហ៊ុន សែន៖ សូមអំពាវនាវសូមឲ្យវិស័យឯកជនរួមចំណែកគាំទ្រដល់ស្ថាប័ននិងទូរទស្សន៍ដែលផ្តោតលើការផ្សាយព័ត៍មាន។

សម្តេចតេជោ ហ៊ុន សែន៖ ការផ្សព្វផ្សាយព័ត៌មានមានសារៈសំខាន់ណាស់ដល់ការអភិវឌ្ឍប្រទេសនិងលើកកម្ពស់ចំណេះដឹងរបស់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន៖ មានតែស្ថានីយទូរទស្សន៍ ៣ ប៉ុណ្ណោះដែលបានចូលរួមផ្សព្វផ្សាយហេតុការណ៍រលំបាក់អាគារនៅខេត្តកែប ដែលរួមមានទូរទស្សន៍ជាតិកម្ពុជា BTV និង CNC។

សម្តេចតេជោ ហ៊ុន សែន៖ ការចូលរួមរបស់ស្ថាប័នសារព័ត៌មានទាំងរដ្ឋនិងឯកជន បានរួមរួមចំណែកដល់ការរក្សាសន្តិភាព ស្ថេរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន៖ ព័ត៌មានបំភ្លៃការពិត អាចបំផ្លាញដល់ប្រទេសជាតិមួយ។

សម្តេចតេជោ ហ៊ុន សែន៖ ស្ថាប័នសារព័ត៌មានជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលនិងគ្រឹះស្ថានសាធារណៈ ដែលត្រូវបន្តធ្វើការរួមគ្នា។

សម្តេចតេជោ ហ៊ុន សែន៖ សូមកោតសរសើរដល់សមាគមន៍អ្នកសារព័ត៌មាននៅកម្ពុជាទាំងអស់ ដែលបានខិតខំលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន។

សម្តេចតេជោ ហ៊ុន សែន៖ សង្កេតឃើញស្ថាប័នរដ្ឋបានចាត់តាំងអោយមានអ្នកនាំពាក្យនិង Facebook Page របស់ស្ថាប័ននីមួយៗ ដើម្បីផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ។

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនមែនជាប្រទេសដែលស្ថិតនៅក្រោយឆ្ងាយពីគេពេកនោះទេ ។

សម្តេចតេជោ ហ៊ុន សែន៖ ជំនាន់ឧស្សាហកម្ម 4.0 ឬសេដ្ឋកិច្ចឌីជីថល មន្ត្រីគ្រប់រូប យ៉ាងហោចណាស់ត្រូវតែចេះប្រើប្រាស់កុំព្យូទ័រ។

សម្តេចតេជោ ហ៊ុន សែន៖ ខកចិត្តចំពោះសារព័ត៌មានហ្វេសប៊ុកមួយចំនួនដែលផ្សព្វផ្សាយបំផ្លាញកិត្តិយស
និងប៉ះពាល់ដល់សិទ្ធរបស់អ្នកដទៃ។

សម្តេចតេជោ ហ៊ុន សែន៖ សូមដាក់ចេញនូវពាក្យស្លោក «អ្នកសារព័ត៍មានកុំបំផ្លាញកិត្តិយសអ្នកដទៃនិងកុំបំភ្លៃការពិត»។

សម្តេចតេជោ ហ៊ុន សែន៖ សារព័ត៌មានOnline ឈានមុខទាំង៤ ដែលខ្ញុំស្គាល់ច្បាស់និងផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ រួមមាន Freshnews ,ដើមអម្ពិល , Swift News និងថ្មីថ្មី។

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចការទីមួយ របស់អ្នកសារព័ត៌មានគឺចូលរួមថែរក្សាសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចការទីពីរ របស់អ្នកសារព័ត៌មានគឺ រក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម តាមរយៈការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

សម្តេចតេជោ ហ៊ុន សែន៖ ការចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និង បញ្ហាក្មេងទំនើង ជាការរួមចំណែកដល់ការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព។

សម្តេចតេជោ ហ៊ុន សែន៖ សូមអ្នកសារព័ត៌មាន ចូលរួមរក្សាម៉ាក្រូសេដ្ឋកិច្ចតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អំពីបញ្ហាសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន៖ ទាំងស្ថាប័នជាតិនិងថ្នាក់ក្រោមជាតិត្រូវមានគេហទំព័រព័ត៌មានមួយ ឬ ផេកហ្វេសប៊ុកជាដើម។

សម្តេចតេជោ ហ៊ុន សែន៖ សូមរដ្ឋមន្ត្រី ក៏ដូចជាអភិបាលខេត្ត ចាំបាច់ត្រូវតែបកស្រាយព័ត៍មាន នៅពេលវេលាចាំបាច់ណាមួយ។

សម្តេចតេជោ ហ៊ុន សែន៖ ស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានត្រូវធ្វើស្ពានចម្លងរវាងរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ ។

សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាកំពុងសិក្សាដើម្បីឈានទៅកែប្រែលក្ខន្តិកៈគណបក្ស។

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកសារព័ត៌មានត្រូវចូលរួមប្រយុទ្ធប្រឆាំងភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងអយុត្តិធម៌សង្គម។

សម្តេចតេជោ ហ៊ុន សែន ៖ សូមអ្នកសារព័ត៌មាន ហ៊ាននិយាយការពិត តែកុំបំភ្លៃការពិត។

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកសារព័ត៌មាននិងស្ថាប័នសារព័ត៍មានត្រូវចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការបញ្ចេញព័ត៍មានពិត។

សម្តេចតេជោ ហ៊ុន សែន ៖ ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានត្រូវតែចេញឲ្យបាននៅឆ្នាំ ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន ៖ ស្ថាប័នសារព័ត៌មានត្រូវខិតខំបណ្ដុះបណ្ដាលធនធានមនុស្សទាំងចំណេះដឹងនិងក្រមសីលធម៌វិជ្ជាជីវៈ ។

សម្តេចតេជោ ហ៊ុន សែន ៖ នៅពេលដែលសម្តេចបញ្ចប់ជីវិតនយោបាយ សម្ដេចនឹងនិពន្ធសៀវភៅ ហើយសម្តេចនឹងក្លាយជាសាស្រ្តចារ្យសារព័ត៌មាន។

សម្តេចតេជោ ហ៊ុន សែន៖ សូមឲ្យក្រុមហ៊ុនឯកជនបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្មដល់ស្ថាប័ននិងទូរទស្សន៍ដែលផ្តោតលើការផ្សាយព័ត៍មាន ដូចជា CNC ,BTV និងទូរទស្សន៍ជាតិ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសកំណត់យកថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំជាទិវាជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់អោយសហភាពសហព័ន្ធអ្នកសារព័ត៌មានរបស់ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏ដូចជាស្ថាប័នសមាគមសារព័ត៌មានដទៃទៀត ត្រូវរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំនិងលើកជាសំណូមពរពាក់ព័ន្ធនឹងវិស័យសារព័ត៍មានឱ្យបានមុនថ្ងៃ១៤ មករា៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង