អ្នកសារព័ត៌មានជិត៦០០០នាក់ ជួបសម្តេចតេជោ ហ៊ុន សែន លើកទី៤ នៅកោះពេជ្រ និងចំថ្ងៃខួប៣៥ឆ្នាំ សម្តេចកាន់តំណែងនាយករដ្ឋមន្ត្រី

(ភ្នំពេញ)៖ អ្នកសារព័ត៌មានជិត៦០០០នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ និងចំថ្ងៃខួប៣៥ឆ្នាំនៃការកាន់តំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍អំពីការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចតេជោ ហ៊ុន សែន «បាននាំប្រទេសកម្ពុជាឲ្យរីកចម្រើន អ្នកជំងឺនៅអាស៊ី ក្លាយជាតារាឯកនៅអាស៊ី»។

ក្នុងនេះ ក្រៅពី​អ្នកសារព័ត៌មាន ក៏មាន​មន្ត្រី​អ្នកនាំពាក្យ តាម​ក្រសួង​ស្ថាប័ន​ជាតិ ព្រមទាំង​ថ្នាក់​ខេត្ត​រាជធានី ចូលរួម​ផងដែរ​។​

​កាលពី​ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ជាង១០០០​នាក់ ជា​ជំនួប​លើកដំបូង កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ សុខា ភ្នំពេញ នៅ​ជ្រោយចង្វារ​។ លើក​ទី​២ នៅ​ថ្ងៃទី​២១ មករា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ និង​លើក​ទី៣ នៅ​ថ្ងៃទី​១១ មករា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ​។​

​ជំនួប​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន ៣​លើក​កន្លងមក ត្រូវបាន​ចាត់ទុកថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ នៅក្នុង​វិស័យ​សារព័ត៌មាន​កម្ពុជា ដែលជា​ឱកាស​ឲ្យ​អ្នកសារព័ត៌មាន​ក្នុងស្រុក បាន​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​ដូចគ្នា មកពី​បណ្តា​ខេត្ត និង​ក្នុង​រាជធានី​ភ្នំពេញ បាន​ជជែក​ពិភាក្សាគ្នា និង​ចែករំលែក​បទពិសោធន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។

​ក្នុងឱកាស​នោះ ក្រៅពី​បាន​ជួប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុនសែន អ្នកសារព័ត៌មាន ក៏បាន​ជួប​ជាមួយ​មន្ត្រី​អ្នកនាំពាក្យ មកពី​គ្រប់​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ​។​

​ការអញ្ជើញ​ផ្តល់​កិត្តិយស​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ជំនួប​ជាមួយ​អ្នកកាសែត គឺ​បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​អ្នកសារព័ត៌មាន ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ ក្នុង​ការជួយ​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ អោយ​កាន់តែ​រីកចម្រើន​៕​

SWIFT NEWS- ផាន់ អាណា

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com