ម៉ូស្កូ៖ រុស្ស៊ីស្តីបន្ទោសសម្ព័ន្ធមិត្តអាមេរិកពីបទបញ្ឆេះសង្គ្រាមនៅលីប៊ី រួចហើយដើរចេញធ្វើព្រងើយ

លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី បានស្តីបន្ទោសយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ទី១៣ ខែមករានេះ ចំពោះលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានបង្កអោយមានសង្គ្រាមស៊ីវិលនៅប្រទេសលីប៊ី និងបានដើរចេញធ្វើព្រងើយ ដោយមិនគិតគូរពីទុក្ខលំបាកក្នុងភ្លើងសង្គ្រាមរបស់ប្រជាពលរដ្ឋក្នុងប្រទេសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ RT ។

លោក សឺហ្គេ ឡាវរ៉ូវ បានថ្លែងថា ភ្លើងសង្គ្រាមស៊ីវិលនៅលីប៊ី បានឆាបឆេះឡើងចាប់តាំងពីឆ្នាំ២០១១កន្លងទៅ ក្រោយពីកងទ័ពរបស់សម្ព័ន្ធមិត្តលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍យោធាផ្តួលរំលំរដ្ឋាភិបាលលីប៊ី ដែលដឹកនាំដោយលោក មូអាម៉ា ហ្កាដាហ្វ៊ី អតីតប្រធានាធិបតីរបស់ប្រទេសនេះ ។

លោក សឺហ្គេ ឡាវរ៉ូវ បានស្តីបន្ទោសសម្ព័ន្ធមិត្តលោកខាងលិចដឹកនាំដោយអាមេរិកបែបនេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសលីប៊ី លោក អាល់ សារ៉ាច (Al Sarraj) និងបានរៀបចំអោយមានបទឈប់បាញ់មួយនៅប្រទេសលីប៊ី ៕លីលី

21 August 2019, Libya, Tripoli: A picture made available on 22 August 2019 shows a fighter of Libya’s UN-backed Government of National Accord (GNA) of Fayez Serraj, firing his rifle during clashes with forces of the self-styled Libyan National Army (LNA) led by Libyan strongman Khalifa Haftar, at Al-Yarmouk frontline. Photo: Amru Salahuddien/dpa (Photo by Amru Salahuddien/picture alliance via Getty Images)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង