Barcelona បណ្តេញលោក Ernesto Valverde ចេញពីតំណែង តែងតាំងលោក Quique Setienជំនួស

(អេស្ប៉ាញ)៖ ក្លិបបាល់ទាត់ក្នុងលីហ្គកំពូលអេស្ប៉ាញ ប្រកាសបណ្តេញលោក Ernesto Valverde ចេញពីតំណែង ហើយដាក់ជំនួសដោយអតីតគ្រូបង្វឹក Real Betis, Quique Setien ជំនួស។

លោក Valverder អាយុ៥៥ឆ្នាំ ធ្លាប់ជួយក្លិបឈ្នះជើងឯកអេស្ប៉ាញពីរលើកជាប់គ្នា ហើយពេលនេះនាំមុខ La Liga ដោយគ្រាប់បាល់ខុសគ្នាជាមួយ Real Madrid។

ចំនែកលោក Setien អាយុ៦១ឆ្នាំ បានដឹកនាំ Betis មកឈរនៅលំដាប់ខ្ពស់បំផុតតាំងពីឆ្នាំ ២០០៥ ហើយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa Ded Rey មុនពេលចាកចេញកាលពីខែឧសភា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង