AFC U23 2020: កូរ៉េខាងជើង ធ្លាក់ពីការប្រកួត ក្រោយចាញ់អារ៉ាប់រួម

(ថៃ)៖ ក្រុមបាល់ទាត់យុវជនកូរ៉េខាងជើងអាយុក្រោម២៣ឆ្នាំ អស់ឱកាសឡើងទៅវគ្គបន្តហើយ ទោះបីសល់មួយប្រកួតក្នុងដៃយ៉ាងណាក៏ដោយ ក្រោយចាញ់អារ៉ាប់រួម ០ទល់នឹង២ យប់នេះក្នុងការប្រកួតទី២ពូល Dនៅពហុកីឡដ្ឋានបុរីរាម។

ជំនួបនេះលេងបាន១៧នាទី អារ៉ាប់រួម នាំំមុខមុនដោយគ្រាប់បាល់របស់កីឡាករខ្សែការពារ Khalifa Al Hammadi មុនពេលកីឡាករ  Zayed Al Ameri បន្ថែមគ្រាប់ទី២នៅនាទីទី៣០។ តង់ទី២ គ្មានក្រុមណាមួយស៊ុតបញ្ចូលទីគ្នាទេ។

ក្រោយការប្រកួតនេះ អារ៉ាប់រួម ឈរនៅលេខ១បណ្តោះអាសន្នក្នុងពូលD មាន៤ពិន្ទុ ហ្សក់ដានី​ដែលត្រូវប្រកួតជាមួយវៀតណាមនៅម៉ោង ៨និង១៥នាទីយប់ខាងមុខនេះ លេខ២មាន៣ពិន្ទុ វៀតណាម មាន១ពិន្ទុ កូរ៉េខាងជើងពីរប្រកួត សូន្យពិន្ទុ។

ប្រកួតចុងក្រោយពូលនេះលេងនៅថ្ងៃទី១៦ ខែមករា ខាងមុខ ដោយវៀតណាម ប្រកួតជាមួយកូរ៉េខាងជើង និងអារ៉ាប់រួម លេងជាមួយហ្សក់ដានី។

សូមជម្រាបជូនថាក្រុមដែលជាជើងឯក ជើងឯករង និងលេខ៣ក្នុងព្រឹត្តិការណ៍នេះ តំណាងទ្វីបអាស៊ីលេងអូឡាំពិក២០២០នៅទីក្រុងតូក្យូ រួមជាមួយម្ចាស់ផ្ទះជប៉ុន៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង