AFC U23 2020: ជប៉ុន និងចិន ធ្លាក់ ចំនែកកូរ៉េខាងត្បូងឡើងទៅវគ្គ៨ក្រុមចុងក្រោយ

(ថៃ)៖ ម្ចាស់ផ្ទះអូឡាំពិក២០២០ ជប៉ុន ធ្លាក់ពីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ ២០២០ ក្រោយចាញ់ស៊ីរី ១ទល់នឹង២ ក្នុងពូល B យប់មិញ។

នេះជាបរាជ័យលើកទី២របស់ជប៉ុន ខណៈការប្រកួតដំបូងចាញ់អារ៉ាប៊ីសាអូឌីត ១ទល់នឹង២ ដែរ។ ចំនែកអារ៉ាប៊ីសាអូឌីត នៅមានសង្ឃឹមដែរ ក្រោយស្មើកាតា ០ទល់នឹង០។

បន្ទាប់ការប្រកួតនេះ ស៊ីរី និងអារ៉ាប៊ីសាអូឌីតមាន៤ពិន្ទុដូចគ្នា ចំនែកកាតា មាន២ពិន្ទុ នៅសល់សង្ឃឹមតិចតួច ពេលប៉ះជប៉ុនការប្រកួតចុងក្រោយថ្ងៃទី១៥ ខែមករាខាងមុខនេះ។

ចំនែកកូ៉រ៉េខាងត្បូង កក់កៅអីវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ឈ្នះអ៊ីរ៉ង់២ទល់នឹង១ ខណៈដែលចិនធ្លាក់ ក្រោយចាញ់ម្ចាស់ជើងឯកអូសបែកគីស្ថាន ០ទល់នឹង២ ក្នុងពូលC៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង