ក្រុមអ្នកស្ម័គ្រចិត្តនិងសត្វដំរីក្នុងខេត្តអយុធ្យា នាំគ្នាដើរក្បួនដើម្បីលើកកម្ពស់ការយល់ដឹងអំពីភ្លើងឆេះនៅអូស្ត្រាលី

( អយុធ្យា ) ៖ សត្វដំរីបានដើរក្បួនជាមួយក្រុមអ្នកស្ម័គ្រចិត្ត និងក្រុមសិស្សសាលាបឋមសិក្សាក្នុងខេត្តអយុធ្យា ស្ថិតនៅ ភាគកណ្តាលប្រទេសថៃនៅថ្ងៃច័ន្ទ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីទុក្ខវេទនារបស់សត្វព្រៃ បណ្ដាលមកពី ភ្លើងឆេះព្រៃនៅ ក្នុងប្រទេសអូស្ត្រាលី។

ទម័កដំរីនិងសត្វដំរីចំនួន១១ក្បាលដែលមានព្យួរបដាសរសេរថា “ចូលរួមបួងសួងឲ្យប្រទេសអូស្ត្រាលី” នៅនឹងប្រមោយ របស់ពួកវាបានចូលរួមក្នុងកម្មវិធីដង្ហែក្បួននេះដែលត្រូវបានរៀបចំឡើងដោយមូលនិធិការពារសត្វដំរីក្នុងខេត្តអយុធ្យា។

ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីកំពុងបន្តឆេះរីករាលដាលអស់រយៈពេលជិត៣ខែមកហើយៗភ្លើងឆេះព្រៃទាំងនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់, ឆេះបំផ្លាញលំនៅដ្ឋានប្រហែល២ពាន់ខ្នង និងបានឆេះបំផ្លាញផ្ទៃដីរាប់លាន ហិចតារួមនិងសត្វព្រៃជាង១ពាន់លានក្បាល។

បន្ទាប់ពីភ្លើងឆេះព្រៃបានឆាបឆេះខ្លាំងនាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះដោយសារមានខ្យល់ធ្លាក់និងសីតុណ្ហភាពឡើងខ្ពស់ជាង៤០អស្សាសេរួចមក ឥឡូវនេះស្ថានភាពនៃភ្លើងឆេះព្រៃទាំងនោះបានធូរស្រាលបន្តិចកាលពីថ្ងៃចុងសប្ដាហ៍ ហើយភ្លៀងនឹង អាចធ្លាក់នៅក្នុងរដ្ឋញូវសៅវែល (New South Wales) នាប៉ុន្មានថ្ងៃខាងមុខ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង