មហាយក្សចិនបង្ហាញការខឹងសប្បារ ខណៈប្រទេសធំៗអបអរសាទរការបោះឆ្នោតប្រធានាធិបតី កោះតៃវ៉ាន់

(ចិន ) ៖ ប្រទេសចិនបានប្រកាសថា ខ្លួនប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងរំលោភគោលការណ៍ចិនតែមួយ បន្ទាប់ពី មន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសមួយចំនួនបានអបអរសាទរលោកស្រី សៃ អ៊ីងវ៉េន (Tsai Ing-wen) ដែលបានជាប់ឆ្នោតជា ប្រធានាធិបតីកោះតៃវ៉ាន់សាជាថ្មី។

សេចក្តីថ្លែងការណ៍បែបនេះរបស់អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិនត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍CCTVរបស់ចិនកាលពីថ្ងៃអាទិត្យ។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងចំណោមមន្ត្រីដែលបានអបអរសាទរចំពោះជ័យជំនះរបស់លោកស្រី សៃ (Tsai) គឺជាក្រុមមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសដែលមានចំណងទំនាក់ទំនងការទូតជាមួយប្រទេសចិនដែលរួមទាំងសហរដ្ឋអាមេរិក, អង់គ្លេសនិងជប៉ុន។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី សៃ អ៊ីងវ៉េន (Tsai Ing-wen) បានឈ្នះឆ្នោត ក្នុងសម្លេងភាគច្រើនលើសលប់លើគូប្រជែងមកពីគណបក្សជាតិនិយមដែលគាំទ្រដោយចិន។

នៅក្នុងការថ្លែងសុន្ទរកថាបន្ទាប់ពីទទួលបានជ័យជំនះ, លោកស្រី សៃ បានព្រមានប្រទេសចិនកុំឲ្យគំរាម ប្រើកម្លាំងប្រឆាំងនឹងដែនកោះស្វ័យគ្រប់គ្រងមួយនេះ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង