អ្នកចម្រៀង កែវ វាសនា បោះទុន​វិនិយោគ បើក​ក្រុមហ៊ុន​ផលិតផល​ការពារ​សម្រស់ សម្ពោធ​ថ្ងៃទី​១៥​មករា​!

(​ភ្នំពេញ​)៖ តារាចម្រៀង កែវ វាសនា បាន​បោះទុន​វិនិយោគ​យ៉ាង​ធំ​លើ​ផលិតផល​ការពារ​សម្រស់ ដែល​នឹង​រៀបចំ​ពិធី​សម្ពោធ​ក្រុមហ៊ុន​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៥ មករា ឆ្នាំ​២០២០ នេះ​។​

​លោក កែវ វាសនា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន chy chy lim co.,ltd នឹង​បើក​សម្ភោ​ធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ នេះ នៅវេលា​ម៉ោង ៥ ល្ងាច នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់​២ គល់ស្ពាន​ច្បា​អំពៅ ដែលមាន​ការចូលរួម​ផ្តល់​កិត្តិយស​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ព្រមទាំង​សិល្បករ សិល្បការិនី​ជាច្រើន ជាពិសេស​គឺ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម នាយ​ឧ​ត្ត​មនី​យ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នឹង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ផងដែរ​។​

​តាមរយៈ​ជំនួញ​មួយ​នេះ គេ​បានដឹងថា បានធ្វើ​ឲ្យ​តារាចម្រៀង​លោក កែវ វាសនា និង​ភរិយា មាន​ប្រាក់​រាប់លាន​ដុល្លារ ក្នុង​ដៃ រហូត​អាច​ទិញ​ផ្ទះ​វីឡា​ដ៏​ធំ​សម្បើម តម្លៃ​ប្រមាណ ៨០​ម៉ឺន​ដុល្លារ និង​រថយន្ត​ទំនើបៗ មានតម្លៃ​ប្រមាណ​ជិត ២០​ម៉ឺន​ដុល្លារ ចំនួន ២​គ្រឿង​។

​ដោយសារ​ជោគជ័យ​បែបនេះ បន្ថែម​លើ​ការងារ​សិល្បៈ ទើប កែវ វាសនា សម្រេច​ចុះបញ្ជី​ជា​ផ្លូវ​នៅ​ក្រសួង​ពាក់ព័ន្ធ​បើកសម្ពោធ​យ៉ាង​អធិក​អ​ធ័​ម​តែម្តង​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com