AFC U23 2020: អូស្ត្រាលី ឈ្នះម្ចាស់ផ្ទះថៃ ឡើងមកឈរលេខ១ពូល A

(ថៃ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលីអាយុក្រោម២៣ឆ្នាំ រក្សាក្តីសង្ឃឹមឡើងទៅវគ្គបន្ត ក្រោយឈ្នះ ម្ចាស់ផ្ទះថៃ ២ទល់នឹង១ យប់ថ្ងៃសៅរ៍នេះ ក្នុងពូល A។

ជំនួបនេះលេងបាន២៤នាទី ថៃនាំមុខមុនដោយគ្រាប់បាល់កីឡាករ Anon Amornlerdsak ប៉ុន្តែពីរនាទីមុនចប់តង់ទី១ អូស្ត្រាលីតាមស្មើវិញដោយកីឡាករ Nicholas D’Agostino។ យ៉ាងណាក៏ដោយ នាទីទី ៧៦ កីឡាករ Nicholas D’Agostino បន្ថែមគ្រាប់ជ័យជំនះឱ្យអូស្ត្រាលី។

ក្រោយលេងពីរប្រកួតម្នាក់ពូល A អូស្ត្រាលី ឈរលេខ១ មាន៤ពិន្ទុ ថៃលេខ២មាន ៣ពិន្ទុ អ៊ីរ៉ាក់មាន ២ពិន្ទុ ចំនែកបារ៉ែន មាន១ពិន្ទុ។

ការប្រកួតចុងក្រោយក្នុងពូលថ្ងៃទី១៤ ខែមករា ថៃប្រកួតសម្រេចជាមួយអ៊ីរ៉ាក់ បើអ៊ីរ៉ាក់ឈ្នះថៃធ្លាក់ ខណៈដែលអូស្ត្រាលី ត្រូវឈ្នះបារ៉ែន៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង