AFC U23 2020: អ៊ីរ៉ាក់ បន្តរកបានមួយពិន្ទុទៀត ក្រោយស្មើបារ៉ែន

(ថៃ)៖ ក្រុមបាល់ទាត់យុវជនអ៊ីរ៉ាក់ និងបារ៉ែន ចែកគ្នាមួយពិន្ទុម្នាក់សម្រាប់ការប្រកួតទី២ក្នុងពូល A នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ ​ប្រចាំទ្វីបអាស៊ីយប់នេះ។

ជិតចប់តង់ទីមួយបារ៉ែន បើកការស៊ុតបញ្ចូលទីដោយកីឡាករ Hashim Sayed Isa ប៉ុន្តែនាទីទី៦៥ អ៊ីរា៉ក់តាមស្មើវិញដោយកីឡាករ Amir Al-Ammari នាទីទី៦៥។

តែ៦នាទីមុនចប់ការប្រកួតទាំងស្រុង បារ៉ែននៅតែធ្វើបានល្អ សម្រេចគ្រាប់នាំមុខជាថ្មី ដោយកីឡាករ Mohamed Marhoon មុនពេលកីឡាករ Mohammed Nassif តែតបញ្ចូលគ្រាប់ស្មើឱ្យអ៊ីរ៉ាក់នៅនាទីទី៩២។

ប្រកួតចុងក្រោយ អ៊ីរ៉ាំក់ ត្រូវប្រកួតជាមួយថៃ និងបារ៉ែន ប្រកួតជាមួយអូស្ត្រាលី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង