ព្រះខ័នរាជស្វាយរៀង នៅតែខ្លាំង ក្រោយឈ្នះក្លិបម៉ាឡេស៊ី FELDA United

(ម៉ាឡេស៊ី)៖ ក្លិបជើងឯកលីហ្គកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង វាយបកតាមពីក្រោយយកឈ្នះក្លិបលេខ១០លីហ្គកំពូលម៉ាឡេស៊ី ២ទល់នឹង១ ការប្រកួតមិត្តភាពអន្តរជាតិថ្ងៃនេះ។

តង់ទី១​ ក្រុមម្ចាស់ផ្ទះ Felda United FC នាំមុខមុនដោយគ្រាប់បាល់កីឡាករ Megumi នាទីទី១៧ ប៉ុន្តែចូលតង់ទី២ ព្រះខ័នរាជវាយបកយកឈ្នះដោយគ្រាប់បាល់កីឡាករ ប្រាក់ មុន្នីឧត្តម នាទីទី៧៦ និងកីឡាករ ហួយ ផល្លីន នាទីទី៨៥។

នេះជាជ័យជំនះលើកទី២របស់ព្រះខ័នរាជការប្រកួតមិត្តភាពអន្តរជាតិនៅម៉ាឡេស៊ី ខណៈការប្រកួតដំបូងឈ្នះ Selangor FA ៤ទល់នឹង០។ ថ្ងៃទី១៣ ខែមករា ព្រះខ័នរាជប្រកួតមិត្តភាពចុងក្រោយជាមួយក្លិប Terengganu FA៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង