AFC U23 2020: កាតា និងស៊ីរី បានត្រឹមស្មើគ្នា ទោះបីកាតានាំមុខមុន

(ថៃ)៖ ក្រុមបាល់ទាត់យុវជនកាតា និងស៊ីរី អាយុក្រោម២៣ឆ្នាំ បានត្រឹមតែម្នាក់មួយពិន្ទុ ប៉ុណ្ណោះ ក្រោយក្រុមទាំងពីរស្មើគ្នា ២ទល់នឹង២ ការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ ក្នុងពូល Bយប់នេះ។

ការប្រកួតលេងបានមិនដល់មួយនាទីស្រួលបួលផង កាតា នាំមុខមុដោយគ្រាប់បាល់កីឡាករ Yusuf Abdurisag។ នាទី២២ កាតាបន្តរកបានមួយគ្រាប់ទៀតដោយកំហុសកីឡាករស៊ីរី Yosief Mohammad ធ្វើឱ្យចូលទីខ្លួនឯង។

ប៉ុន្តែនាទីទី៣១ ស៊ីរី វាយបកបានមួយគ្រាប់វិញដោយការតែតបញ្ចូលទីរបស់កីឡាករ Al Rahman Barakat។ ក្នុងនាទីម៉ោង៩០ បូក៤ កីឡាករ Ahmad Dali ស៊ុតបញ្ចូលទីគ្រាប់ស្មើឱ្យស៊ីរី។

ក្រោយការប្រកួតនេះ ថ្ងៃទី១២ ខែមករា អារ៉ាប៊ីសាអូឌីត ប្រកួតជាមួយកាតា និងក្រុមស៊ីរី ប្រកួតជាមួយជប៉ុន៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង