AFC U23 2020: អ៊ីរ៉ង់ តាមពីក្រោយស្មើម្ចាស់ជើងឯកអូសបែកគីស្ថាន

(សុងក្លា,​ថៃ)៖ ក្រុមបាល់ទាត់យុវជនអូសបែកគីស្ថាន អាយុក្រោម២៣ឆ្នាំ ដែលជាអ្នកការពារតំណែងជើងឯក បានត្រឹមតែស្មើអ៊ីរ៉ង់​ ១ទល់នឹង១ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ ក្នុងពូល C ទោះបីនាំមុខមុនក៏ដោយ។

៥នាទី មុនចប់តង់ទី១ អូសបែកគីស្ថាន នាំមុខមុនដោយគ្រាប់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Islom Kobilov  ប៉ុន្តែ Reza Dehghani ស៊ុតគ្រាប់តាមស្មើឱ្យអ៊ីរ៉ង់នាទីទី៥៨។

ប្រកួតបន្ទាប់ក្នុងពូល Cនេះ អ៊ីរ៉ង់ជួបកូរ៉េខាងត្បូង និងអូសបែកគីស្ថាន ប្រកួតជាមួយចិនថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ខាងមុខ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង