FIFA ពិន័យឥណ្ឌូនេស៊ីជាង២០០ ០០០ដុល្លារ និងម៉ាឡេស៊ីជាង៥០ ០០០ដុល្លារ ដោយសារអ្នកគាំទ្របង្ករបញ្ហា

(អាស៊ាន)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានដាក់ពិន័យសមាគមបាល់ទាត់ទាំងពីរ ឥណ្ឌូនេស៊ី (PSSI) និងម៉ាឡេស៊ី (FAM) យ៉ាងចាស់ដៃជាការឆ្លើយតបទៅនឹងអ្នកគាំទ្រប្រទេសទាំងពីរបង្ករបញ្ហាការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២ជុំទី២ នៅពហុកីឡដ្ឋានជាតិម៉ាឡេស៊ី។

យោងតាមសហព័ន្ធបាល់ទាត់អាស៊ានបានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីត្រូវពិន័យ ២០៦ ០០០ដុល្លារសហរដ្ឋអាមេរិក និងហាមមួយប្រកួតមិនអោយមានអ្នកគាំទ្រចូលទស្សនា ខណៈដែលម៉ាឡេស៊ីត្រូវពិន័យ ៥១ ៣០០ដុល្លារអាមេរិក។

ការប្រកួតដែលកើតហេតុនោះគឺកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ កាលនោះម្ចាស់ផ្ទះម៉ាឡេស៊ីឈ្នះឥណ្ឌូនេស៊ី៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង